ប្រដាល់៖ មុនជំនួបលើកទី ២ មកដល់ អ្នកប្រដាល់ថៃ Dan Siam បាននិយាយដោយមិនញញើតមកកាន់អ្នកប្រដាល់កម្ពុជា អេ អាំម៉ារីនភូថង ទោះគេធ្លាប់ចាញ់ម្តងរួចហើយ បន្ទាប់ពីខាងសង្វៀន Knock Out របស់ជប៉ុន បានប្រកាសជាផ្លូវការកាលពីថ្ងៃទី ២៣ ខែ មករា ម្សិលមិញ ថាអាំម៉ារីន នឹងត្រូវឆ្លងដែនមកដណ្តើមខ្សែក្រវាត់ Knock Out Red ពីរូបគេនៅថ្ងៃទី ៦ ខែ មេសា ខាងមុខ។
ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័សជាការពិតណាស់ អ្នកទាំង ២ គឺធ្លាប់ជួបគ្នានៅសង្វៀន Knock Out នេះម្តងរួចមកហើយ កាលពីដើមខែ សីហា ឆ្នាំ ២០២៤ កន្លងទៅ ដោយពេលនោះ អាំម៉ារីន បានទទួលជ័យជម្នះ ដោយផ្តួលឱ្យអ្នកប្រដាល់ថៃរូបនេះសន្លប់ក្នុងទឹកទី ៤ ដែលជាទឹកបន្ថែម។
យ៉ាងណាមិញ បន្ទាប់ពីការប្រកួតនោះ Dan Siam ក៏មានឱកាសឡើងមកដណ្តើមខ្សែក្រវាត់ Knock Out Red ពីកីឡាករម្ចាស់ផ្ទះ Ryotaro ហើយរូបគេបានយកឈ្នះកីឡាករ ជប៉ុន រូបនោះដោយផ្តួលឱ្យសន្លប់ក្នុងទឹកទី ២។
ឥឡូវនេះដល់ពេលវេលាដែល Dan Siam ត្រូវការពារខ្សែក្រវាត់របស់ខ្លួនវិញម្តងហើយ ហើយមុនជំនួបដ៏ធំទល់នឹង អាំម៉ារីន នៅដើមខែ មេសា មកដល់ អ្នកប្រដាល់ថៃរូបនេះបាននិយាយនៅក្នុងកិច្ចសម្ភាសន៍ខ្លីមួយជាមួយសង្វៀន Knock Out ថា "សម្រាប់ការប្រកួតនេះ គេគឺមានអារម្មណ៍ធម្មតាៗ។ ហើយគេនឹងប្រកួតដូចការប្រកួតរាល់ដងអ៊ីចឹងដែរ។ ការប្រកួតលើកនេះ គាត់ជឿជាក់ថាខ្លួនឯងនឹងឈ្នះ ប៉ុន្តែគាត់នឹងប្រឹងអស់ពីសមត្ថភាព"៕
សូមទស្សនាវីដេអូខាងក្រោម៖