ក្មេងម្ល៉េះ Sandara ត្រឡប់មកអង្រួនចិត្តហ្វេន ស្អាតខ្លាំងជាងមុនទៀត

//s9.kh1.co/de/de740fa1c22e7bbc0e5e7f0ac58adf1553d8009f.png
តារា & កម្សាន្ដ

 ០៥-កក្កដា-២០២៣ ៤ល្ងាច · ២ ឆ្នាំមុន

នៅក្នុងបណ្ដាញសង្គម Sandara បានបង្ហាញរូបភាពថ្មីប៉ុន្មានសន្លឹក ដែលធ្វើឲ្យអ្នកគាំទ្រមានការប្លែកអារម្មណ៍ជាមួយនឹងស្ទាយ៍ថ្មីរបស់នាង។

កម្សាន្ត៖ កាលពីថ្មីៗនេះ តារាចម្រៀងកូរ៉េ Park Sandara ដែលជាអតីតសមាជិកក្រុម 2NE1 បានត្រឡប់មកចូលក្នុងវិស័យ Kpop វិញហើយ តាំងពីផ្អាកសកម្មភាពជាក្រុមទាំងពីប៉ុន្មានឆ្នាំមុនមកម្ល៉េះ។ ជាពិសេស ការត្រឡប់មកលើកនេះ មិនធ្វើឲ្យហ្វេនខកបំណងនោះទេ តារាស្រីរូបនេះ ប្ដូរស្ទាយ៍តែងខ្លួនតែម្ដង។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស
Park Sandara ពីមុន
Park Sandara ពីមុន

នៅក្នុងបណ្ដាញសង្គម Sandara បានបង្ហាញរូបភាពថ្មីប៉ុន្មានសន្លឹក ដែលធ្វើឲ្យអ្នកគាំទ្រមានការប្លែកអារម្មណ៍ជាមួយនឹងស្ទាយ៍ថ្មីរបស់នាង។ ជាមួយគ្នានោះ នាងបានប្ដូរពណ៌សក់ទៅជាពណ៌រាងផ្កាឈូកបន្ដិច ស្វាយ៍បន្ដិច ប្លែកមិនធម្មតា ធ្វើឲ្យនាងកាន់តែមើលឃើញក្មេងជាងវ័យទៀត។

Park Sandara
Park Sandara

លើសពីនោះ​ ការផាត់មុខរបស់នាង ក៏ប្លែកខ្លាំងផងដែរ ទម្រង់មុខ នៅតែក្មេង ស្របពេលខ្លួនមានអាយុ ៣៨ឆ្នាំទៅហើយ។ មិនតែប៉ុណ្ណោះ Sandara ត្រឡប់មកលើកនេះ នាងនឹងធ្វើខនសឺត ថែមទាំងបញ្ចេញបទចម្រៀងខ្លួនមកទាំងឈុតតែម្ដង ហ្វេនៗរងចាំមើលទៅ៕

ប្រភព៖ KStarLive

Park Sandara
Park Sandara
Park Sandara
Park Sandara
Park Sandara
Park Sandara
Oeng Dalin
D.L

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T