ភ្នំពេញៈ កាលពីថ្ងៃទី07 កក្កដា ឆ្នាំ2023 រោងភាពយន្តនាំមុខគេ និងមានសាខាច្រើនជាងគេបំផុតនៅកម្ពុជា គឺរោងភាពយន្ត លេជេន បានប្រារព្ធកម្មវិធីខួបគម្រប់12ឆ្នាំរបស់ខ្លួន នៅរោងភាពយន្ត លេជេនព្រីមៀម អូឡាំព្យា នៅក្នុងសាលយក្សយ៉ាងធំគគ្រឹកគគ្រេង ដោយមានការចូលរួមពីភ្ញៀវកិត្តិយសយ៉ាងច្រើនកុះករ ការប្រារព្ធកម្មវិធីនេះ គឺដើម្បីអបអរដល់ដំណើរវិវឌ្ឍន៍របស់រោងភាពយន្ត លេជេន ពីឆ្នាំ2011 រហូតដល់2023 ដែលមានរយៈពេល12ឆ្នាំ នឹងការបង្កើតឡើងនូវរោងភាពយន្តតាំងពីសាខាទី1 រហូតដល់សាខាទី13 នៅទូទាំងរាជធានីភ្នំពេញ និងតាមបណ្ដាខេត្តដូចជាសៀមរាប និង ព្រះសីហនុ។
ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័សមិនត្រឹមតែសាខារោងភាពយន្ត លេជេន ដែលរីកចម្រើននោះទេ សូម្បីតែបច្ចេកវិទ្យាក្នុងសាលចាក់បញ្ចាំងក៏រោងភាពយន្ត លេជេន បានអភិវឌ្ឍន៍ផងដែល រាប់ចាប់តាំងពីជារោងភាពយន្ត ដែលនាំយកបច្ចេកវិទ្យាទស្សនាភាពយន្តបែប3D ដំបូងបង្អស់ក្នុងប្រទេសកម្ពុជាក្នុងឆ្នាំ2011 រហូតដល់សាលចាក់បញ្ចាំងបែបព្រីមៀមទំនើប បំពាក់ដោយឧបករណ៍ និងបច្ចេកវិទ្យាចុងក្រោយបំផុត ដូចជាសាលចាក់បញ្ចាំងបែប ScreenX, Dolby Atmos, Giant Screen និងសាល Gold និង Diamond Class ដែលផ្ដល់បទពិសោធន៍ដល់អ្នកទស្សនាយ៉ាងប្រណីតភាព និងឯកជនជាទីបំផុត។
នៅក្នុងឱកាសគម្រប់ខួប12ឆ្នាំនេះផងដែរ រោងភាពយន្ត លេជេន បានផ្ដល់ជូននូវប្រូម៉ូសិន និងកម្មវិធីពិសេសៗដូចជាកម្មវិធី មើលឈ្នះញ៉ាំឈ្នះ ដែលអតិថិជនគ្រាន់តែជាវសំបុត្រកុន ឬអាហារសម្រន់ ដែលចំណាយចាប់ពី$12.12 ក្នុងមួយវិក័យបត្រ អតិថិជននឹងមានឱកាសឈ្នះរង្វាន់ជាច្រើនសន្ធឹកសន្ធាប់រាប់តាំងពីទូរស័ព្ទ OPPO សេរ៊ីចុងក្រោយ រហូតដល់រង្វាន់អនុស្សាវរីយ៍របស់រោងភាពយន្ត លេជេន។ ក្រៅពីនេះលេជេន ក៏បានបង្កើតឡើងនូវកាតដែលអាចទស្សនាភាពយន្តបានបែប Limited Edition ពិសេសសម្រាប់ខួប12ឆ្នាំរបស់ខ្លួន លក់ក្នុងតម្លៃពិសេសបំផុតមិនធ្លាប់មានត្រឹម$12.12 ហើយកាតនេះអាចប្ដូរបានសំបុត្របែប2D រហូតដល់5សំបុត្រ។
អ្វីដែលយើងមិនអាចមើលរំលងបានមួយទៀតនោះគឺ ក្នុងកម្មវិធីខួបគម្រប់លេជេនក្នុងឆ្នាំនេះ រោងភាពយន្ត លេជេនពិតជាធ្វើឱ្យទស្សនិកជនភ្ញាក់ផ្អើលពីការរៀបចំកម្មវិធី បានយ៉ាងធំ និងល្អពិសេសសម្រាប់ទទួលភ្ញៀវកិត្តិយស ដៃគូសហការនានា រួមនិងតារាសិល្បៈផ្សេងៗមកចូលរួម នឹងបង្ហាញពីកម្មវិធីពិសេសៗរបស់ខ្លួនដែលមានដូចជា៖ - ការទទួលទានអាហារ និងភេសជ្ជៈ ដ៏មានឱរសជាតិ និង ប្រណីត
-ការចាក់បញ្ចាំងវីដេអូឯកសាររបស់លេជេន ចាប់តាំងពីថ្ងៃបង្កើតរហូតដល់បច្ចុប្បន្ន
-ការប្រកាសនិងផ្ដល់រង្វាន់ជូនដល់អ្នកឈ្នះពីកម្មវិធី រចនាប្រអប់ពោតផ្ទុះ ដែលទទួលបានរង្វាន់ជាកាតសមាជិកដែលមានតម្លៃដល់ទៅ$1,200 -ការសម្ដែង <<មេអំបៅ>> ដែលបង្ហាញពីភាពរស់រវើក និងវិវឌ្ឍន៍របស់មេអំបៅគ្រប់រដូវកាល ប្រៀបដូចជា រោងភាពយន្ត លេជេន
- ការបង្ហាញជាផ្លូវការនូវនិមិត្តសញ្ញាថ្មីរបស់ រោងភាពយន្ត លេជេន និង រោងភាពយន្ត លេជេនព្រីមៀម
- ពិធីកាត់នំគម្រប់ខួប12ឆ្នាំ និងការចាក់បញ្ចាំងភាពយន្ត លោក តែ សុង នាយកប្រតិបត្តិរោងភាពយន្ត លេជេន លោកបានមានប្រសាសន៍ក្នុងកម្មវិធីថា "ខ្ញុំសូមយកឱកាសនេះ ដើម្បីថ្លែងអរគុណដ៏ជ្រាលជ្រៅ ចំពោះការយកចិត្តទុកដាក់និងជួយសម្របសម្រួលពីខាងក្រសួង និង មន្ត្រីពាក់ព័ន្ធ ដៃគូសហការគ្រប់វិស័យ និង ការគាំទ្រដ៏ច្រើនលើសលុបពីសំណាក់អ្នកគាំទ្រគ្រប់ជាន់ថ្នាក់ និងការជឿទុកចិត្តមកលើរោងភាពយន្ដលេជេន។ "
អំពីរោងភាពយន្ត លេជេន
រោងភាពយន្ត លេជេន (Legend Cinema) គឺជារោងភាពយន្តចំណាត់ថ្នាក់លេខ 1 លំដាប់ស្តង់ដារអន្តរជាតិដំបូងគេបង្អស់នៅប្រទេសកម្ពុជាដែលបានបង្កើតឡើងដោយស្នាដៃកូនខ្មែរ និងបានបើកដំណើរការតាំងពីឆ្នាំ 2011 រហូតដល់សព្វថ្ងៃនេះ។ ការរីកចម្រើន និងការពង្រីកយ៉ាងឆាប់រហ័សរបស់រោងភាពយន្តលេជេន ចាប់ពីទីតាំងទី 1 ដល់ 13ទីតាំង ក្នុងរយៈពេល 12 ឆ្នាំកន្លងមក គឺបានបង្ហាញពីវឌ្ឍនភាពខ្លាំងក្លារបស់ លេជេន ក្នុងការផ្តល់នូវសេវាកម្ម និងការចែកចាយខ្សែភាពយន្ត ហើយមានឥទ្ធិពលខ្លាំងនៅក្នុងវិស័យភាពយន្ត។
សព្វថ្ងៃនេះរោងភាពយន្ត លេជេន បានអនុវត្ត ជាមួយបច្ចេកវិទ្យាភាពយន្តកម្រិតខ្ពស់ដ៏ជោគជ័យ ដែលបានធ្វើឱ្យកម្រិតនៃការផ្តល់ជូនរបស់យើងលើសពីបទដ្ឋាននៃរោងភាពយន្ត។ ក្រុមការងាររបស់ រោងភាពយន្ត លេជេន ប្តេជ្ញាផ្តល់នូវបទពិសោធន៍ភាពយន្តដ៏អស្ចារ្យលំដាប់កំពូល ជាមួយសេវាកម្ម និងអាហារសម្រន់ដ៏ល្អឥតខ្ចោះ ព្រមទាំងបដិសណ្ឋារកិច្ចបែបខ្មែរ។ មិនត្រឹមតែប៉ុណ្ណោះរោងភាពយន្ត លេជេន មានយុទ្ធសាស្ដ្រថ្មីសម្រាប់ជំរុញការអភិវឌ្ឍន៍ថ្មីៗនៅក្នុងវិស័យភាពយន្តលើសពីការរំពឹងទុក។
សម្រាប់ព័ត៌មានបន្ថែម៖ សូមអ៊ីមែលទៅកាន់ [email protected]