សៀមរាប៖ តើអ្នកទាំងអស់គ្នាដឹងទេថាឆ្កែដ៏គួរឱ្យស្រឡាញ់ទាំងអស់បានមកពីណា?
ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័សកាលពីខែកុម្ភៈ ឆ្នាំ2021 អង្គការ FOUR PAWS International បានធ្វើការយ៉ាងយកចិត្តទុកដាក់ជាមួយអាជ្ញាធរខេត្តសៀមរាប និងដៃគូសហការក្នុងប្រទេស បានជួយសង្គ្រោះសត្វឆ្កែទាំងនេះ ដែលកំពុងត្រូវបានគេដឹកជញ្ជូនទៅកាន់ទីសត្តឃាត ខណៈដែលខេត្តសៀមរាបបានហាមឃាត់ការជួញដូរនេះអស់រយៈពេលជាច្រើនខែមុនរួចមកហើយ។
សត្វឆ្កែសរុបចំនួន 61 ក្បាលត្រូវបានជួយសង្គ្រោះ ថែទាំ និងបង្វឹកនៅមជ្ឈមណ្ឌលចិញ្ចឹមរបស់អង្គការ FOUR PAWS ក្នុងខេត្តសៀមរាប។ បន្ទាប់ពីទទួលបានការថែទាំ និងបង្វឹកយ៉ាងយកចិត្តទុកដាក់ ពេលនេះពួកវាមានសុខភាពល្អ និងសុទ្ធសឹងជាសត្វចិញ្ចឹមដែលស្ដាប់បង្គាប់។ ខណៈឆ្កែមួយចំនួនក្នុងចំណោម 61 ក្បាលនោះ បានរកឃើញផ្ទះដ៏កក់ក្ដៅក្នុង និងក្រៅប្រទេស ក៏នៅមានសត្វឆ្កែដ៏គួរឱ្យស្រឡាញ់ចំនួន 9 ក្បាលទៀតនៅតែរង់ចាំយ៉ាងអន្ទះសារសម្រាប់គ្រួសារថ្មីទទួលទៅចិញ្ចឹម។ ដូច្នេះ អង្គការ FOUR PAWS កំពុងស្វែងរកគ្រួសារថ្មីសម្រាប់ឆ្កែទាំងនេះក្នុងប្រទេសកម្ពុជា។ សូមទស្សនាវីដេអូនេះដើម្បីឱ្យដឹងកាន់តែច្បាស់ពីការសង្គ្រោះពួកគេ។ តំណភ្ជាប់វីដេអូ៖https://www.facebook.com/fourpaws.kh/videos/631597101570826/
ពេលនេះ អង្គការ FOUR PAWS កំពុងស្វែងរកគ្រួសារថ្មីសម្រាប់ឆ្កែមិនទាន់មានម្ចាស់ ដែលស្ថិតនៅក្នុងខេត្តសៀមរាបនៃប្រទេសកម្ពុជា។ ក្រោយពីរួចផុតពីការជួញដូរ ពេលនេះពួកគេសុទ្ធតែមានសុវត្ថិភាព និងសុខភាពល្អជាងមុន។ អ្នកទាំងអស់គ្នាអាចមកទទួលយកឆ្កែទាំងនេះទៅចិញ្ចឹម ដើម្បីរួមចំណែកក្នុងដំណើរសង្គ្រោះដ៏អស្ចារ្យមួយនេះ។
បញ្ជាក់ថា ការទទួលយកទៅចិញ្ចឹម មិនមានការបង់ប្រាក់ និងលើសពីនេះ ក្រុមការងារ អង្គការ FOUR PAWS នឹងគាំទ្រទៅការដឹកជញ្ជូនទៀតផង។
ដើម្បីស្វែងយល់បន្ថែមអំពីការទទួលយកទៅចិញ្ចឹមសត្វឆ្កែឆ្លាតៗ និងគួរឱ្យស្រលាញ់ទាំងនេះ សូមធ្វើការទំនាក់ទំនងអ្នកសម្របសម្រួលរបស់មជ្ឈមណ្ឌលចិញ្ចឹមតាមរយៈ WhatsApp ឬ លេខទូរសព្ទ +85517714552 ឬ តាមរយៈអ៊ីមែល [email protected]។
ខាងក្រោមនេះ គឺជាការរៀបរាប់ត្រួសៗទាក់ទងនឹងឆ្កែនីមួយៗ ដោយមានភ្ជាប់ជាមួយរូបភាព និងព័ត៌មានមួយចំនួន។ អ្នកទាំងអស់គ្នាអាចស្វែងរកព័ត៌មានបន្ថែមអំពីឆ្កែនីមួយៗបាន តាមរយៈតំណភ្ជាប់នេះ៖ https://drive.google.com/drive/folders/1WHEVP-IaEmyuDX2-iKrN4VoQU5qxYGfv
ភីអេត្រូ មែកស៊ីម៉ហ្វ (Pietro Maximoff)
ភីអេត្រូ មានចរិកលក្ខណៈល្អ ហើយមានភាពរួសរាយរាក់ទាក់ជាមួយនឹងមនុស្ស ជាពិសេសក្មេងតូចៗ។ គេចូលចិត្តប្រឡែងលេង និងស្និទ្ធស្នាលជាមួយអ្នកជុំវិញខ្លួន។ ភីអេត្រូ ចូលចិត្តពេលដែលមនុស្សបង្ហាញក្ដីស្រឡាញ់តាមរយៈការមើលថែ និងបបោសអង្អែល ដែលធ្វើឱ្យគេកាន់តែជាឆ្កែដ៏គួរឱ្យស្រឡាញ់មួយកម្រិតទៀត។ ជាងនេះទៅទៀត ភីអេត្រូ តែងតែទៅក្បែរមនុស្សដើម្បីទទួលបានការថ្នាក់ថ្នម និងបង្កើនភាពស្និទ្ធស្នាល។
ចុចតំណភ្ជាប់នេះដើម្បីចូលអាន និងដឹងបន្ថែមពីភីអេត្រូ៖ https://bit.ly/dogforadoptionpietro.
ស្សាដូ (Shadow)
សូមណែនាំអ្នកទាំងអស់គ្នាមកស្គាល់ស្សាដូ! នាងគឺជាឆ្កែញីដ៏គួរឱ្យស្រឡាញ់ ដែលមានអាយុ 3 ឆ្នាំ ហើយមានសម្បុរភ្លឺចែងចាំង។ ត្បិតតែស្សាដូធ្លាប់ឆ្លងកាត់រឿងជាច្រើន នាងនៅតែមានភាពទន់ភ្លន់ និងរួសរាយជានិច្ច។ នាងមានរាងតូចល្មម ដែលដូចទៅនឹងឆ្កែទូទៅ។ ស្សាដូក៏ងាយចុះសម្រុងជាមួយនឹងឆ្កែដទៃ ដែលនៅក្នុងមជ្ឈមណ្ឌលជាមួយគ្នាដែរ។
ចុចតំណភ្ជាប់នេះដើម្បីចូលអាន និងដឹងបន្ថែមពីស្សាដូ៖ https://bit.ly/dogforadoptionshadow
បាល់តូ (Balto)
ជួបជាមួយបាល់តូ ជាដៃគូដ៏ល្អបំផុត ដែលកំពុងរង់ចាំទទួលយកភាពកក់ក្ដៅពីអ្នក! បាល់តូ អាចឆក់បេះដូងអ្នកទាំងអស់គ្នាបានជាមួយនឹងរូបរាង និងចរិកដ៏ទាក់ទាញរបស់នាង។ នាងចូលចិត្តប្រឡែងលេងជាមួយមនុស្ស រាក់ទាក់ និងត្រដុសអង្អែលថ្នមៗ ធ្វើឱ្យអ្នកទន់ចិត្តបាន។ ភាពរួសរាយពីធម្មជាតិរបស់នាងជាមួយក្មេងតូចៗ ធ្វើឱ្យនាងក្លាយជាជម្រើសដ៏អស្ចារ្យសម្រាប់គ្រួសារ ដែលទទួលយកនាងទៅចិញ្ចឹម។ ការទទួលយកបាល់តូទៅចិញ្ចឹម ប្រៀបដូចជាការចែករំលែកក្ដីស្រឡាញ់ និងជាចំណែកមួយក្នុងការជួយដល់ឆ្កែដ៏គួរឱ្យស្រឡាញ់ជាច្រើនទៀតដូចជានាង។ កុំខកខានឱកាសចែករំលែក និងបន្ថែមក្ដីស្រឡាញ់ដែលជាតម្រូវការជីវិតរបស់ពួកគេ និងខ្លួនឯងណា៎!
ចុចតំណភ្ជាប់នេះដើម្បីចូលអាន និងដឹងបន្ថែមពីបាល់តូ ៖ https://bit.ly/dogforadoptionbalto.
ហ្គាំម៉ូរ៉ា (Gamora)
ហ្គាំម៉ូរ៉ា មានអាយុ 4 ឆ្នាំ និងជាឆ្កែមានរូបឆោមល្អ ព្រមទាំងទឹកចិត្តស្មោះត្រង់! រោមទន់រលោងពណ៌មាស រៀងវែងបន្តិចនៅត្រង់កន្ទុយ និងដងខ្លួនធ្វើឱ្យនាងកាន់តែមានភាពទាក់ទាញ។ ហ្គាំម៉ូរ៉ា រួសរាយជាមួយមនុស្ស និងក្មេងតូចៗ ជាពិសេសនាងចូលចិត្តប្រឡែងលេងជាមួយនឹងបាល់។ ក្រោយពីទទួលបានការថែទាំ និងបង្វឹកយ៉ាងយកចិត្តទុកដាក់ពីក្រុមការងារនៅមជ្ឈមណ្ឌលចិញ្ចឹមសត្វរបស់ពួកយើង នាងត្រៀមខ្លួនយ៉ាងល្អសម្រាប់ការទទួលយកទៅចិញ្ចឹម។ នាងអាចនឹងប្រុងប្រយ័ត្ន ពេលឃើញមនុស្សប្លែកមុខ តែពេលដែលហ្គាំម៉ូរ៉ានៅជាមួយអ្នកយូរបន្តិចទៅ នាងនឹងកាន់តែស្និទ្ធស្នាលជាមួយអ្នក និងសមាជិកគ្រួសារអ្នក។ មកទទួលយកហ្គាំម៉ូរ៉ាចូលក្នុងជីវិតអ្នកថ្ងៃនេះ!
ចុចតំណភ្ជាប់នេះដើម្បីចូលអាន និងដឹងបន្ថែមពីហ្គាំម៉ូរ៉ា៖ https://bit.ly/dogforadoptiongamora.
ប៊ែនជី (Benji)
ប៊ែនជី គឺជាពូជឆ្កែតូចមួយនៅក្នុងប្រទេសកម្ពុជា ដែលពោរពេញដោយភាពរីករាយ ។ ក្រឡេកឃើញមួយឆ្វាច់ អ្នកអាចនឹងច្រឡំនាងទៅនឹងកូនខ្លា ដោយសារតែសក់ខ្លី និងអាវពណ៌ទឹកក្រូចលាយខ្មៅដ៏ទាក់ទាញរបស់នាង។ អ្នកដែលមកលេងប៊ែនជីតែងតែចូលចិត្តការស្វាគមន៍ដ៏កក់ក្ដៅ អាកប្បកិរិយាអៀនតិចៗ អមជាមួយកន្ទុយបក់វីកវើករបស់នាង។ ពូជឆ្កែទន់ភ្លន់ និងរីករាយបែបនេះ ត្រូវបានគេស្គាល់ថាជាឆ្កែងាយសម្របខ្លួនទាំងក្នុង និងក្រៅមជ្ឈមណ្ឌល។ ដោយសារភាពស្ងប់ស្ងាត់ គួបផ្សំនឹងការគ្រប់គ្រងអារម្មណ៍របស់នាងបានយ៉ាងល្អ នាងសាកសមបំផុតសម្រាប់ម្ចាស់ដែលចូលចិត្តភាពស្ងាត់ស្ងៀម មិនសូវមានសភាពអ៊ូអរក្នុងផ្ទះ។ មកទទួលយកប៊ែនជីទៅផ្ទះដ៏សែនកក់ក្ដៅជាមួយអ្នកថ្ងៃនេះ!
ចុចតំណភ្ជាប់នេះដើម្បីចូលអាន និងដឹងបន្ថែមពីប៊ែនជី៖ https://bit.ly/dogforadoptionbenji
ហ្វាលខិន (Falcon)
ជួបជាមួយហ្វាលខិន ឆ្កែមានរោមពណ៌លឿង ដែលញញឹមមានមន្តស្នេហ៍ ប្រែថ្ងៃអាប់រស្មីរបស់អ្នកប្រែជាស្រស់បំព្រង។ កាលពីហ្វាលខិនត្រូវគេដឹកទៅទីសត្តឃាតជាប់នៅក្នុងទ្រុងដែកតូចមួយ នាងបានរងទុក្ខវេទនា និងទទួលផលប៉ះពាល់យ៉ាងធ្ងន់ធ្ងរទៅលើរាងកាយ ស្មារតី និងសុខភាពនាង។ ក្រោយពីការសង្គ្រោះ ពេលនេះហ្វាលខិនបានជាសះស្បើយ រកឃើញសុភមង្គល និងភាពកក់ក្តៅសារជាថ្មីម្ដងទៀត។ ហ្វាលខិនជាឆ្កែអស្ចារ្យ មានអាប្បកិរិយាល្អ ចរិកវិញគួរឱ្យស្រឡាញ់ ទាក់ចិត្តមនុស្សដែលបានជួបនាងគ្រប់គ្នា។ ស្នាមញញឹមប្រិមប្រិយរបស់ហ្វាលខិន ជាប្រភពនៃភាពរីករាយ និងក្តីស្រលាញ់ឥតដែនកំណត់ អ្នកណាៗក៏សរសើរមិនដាច់ពីមាត់ដែរ។ មកទទួលយកហ្វាលខិនចូលក្នុងជីវិតអ្នក ដើម្បីបង្កើនភាពរីករាយក្នុងផ្ទះគ្រប់ពេល។
ចុចតំណភ្ជាប់នេះដើម្បីចូលអាន និងដឹងបន្ថែមពីហ្វាលខិន៖ https://bit.ly/dogforadoptionfalcon
ដុកទ័រ វ៉លប្រាម (Doctor Walbram)
សូមណែនាំអ្នកទាំងអស់គ្នាមកស្គាល់ ដុកទ័រ វ៉លប្រាម ដែលជាឆ្កែទន់ភ្លន់ ប្រឡែងលេងច្រើន និងចូលចិត្តឱ្យមនុស្សឱបថើប។ គេរីករាយនឹងពេលវេលានៅម្នាក់ឯង តែជាមួយគ្នានេះដែរ គេពេញចិត្តឱ្យមនុស្សបបោសអង្អែល និងឱបរឹតយ៉ាងកក់ក្ដៅ។ គេចាប់ផ្ដើមលេងច្រើនពេលដែលមានការប្រកួតណាមួយកើតឡើង ហើយនៅតែរក្សាបានភាពឧស្សាហ៍ និងរស់រវើកមិនថាក្នុងកាលៈទេសៈណាក៏ដោយ។ ពេលមានមនុស្សប្លែកមុខទៅលេង ដុកទ័រ វ៉លប្រាមតែងបញ្ចេញអាកប្បកិរិយាងឿងឆ្ងល់ និងសម្លឹងមិនដាក់ភ្នែក។ គេចូលចិត្តហក់ឱបឆ្កែដែលស្និទ្ធស្នាលជាមួយគេពីក្រោយ និងបបោសត្រចៀកខ្លួនឯង ក៏ដូចជាលិតមុខ និងត្រចៀកមិត្តភក្ដិថើរៗ។ ដុកទ័រ វ៉លប្រាមបានបង្ហាញឱ្យយើងឃើញថាគេជាមិត្តដ៏ល្អរបស់ឆ្កែដទៃៗទៀត គេច្រើនតែមានភាពចុះសម្រុង ហើយក៏មិនសូវដែលឃើញមានជម្លោះជាមួយឆ្កែដទៃទៀតដែរ។
ចុចតំណភ្ជាប់នេះដើម្បីចូលអាន និងដឹងបន្ថែមពីដុកទ័រ វ៉លប្រាម៖ https://bit.ly/dogforadoptionwalbram
ស្កុតធី (Scottie)
ស្កុតធី គឺជាឆ្កែពោរពេញដោយភាពរីករាយ និងរាក់ទាក់ ជាមួយរឿងរ៉ាវការផ្លាស់ប្ដូរជាច្រើន។ កាលដើមឡើយ គេជាឆ្កែដែលឆាប់ព្រួយភ័យ ទើបធ្វើឱ្យគេមានការការពារប្រុងប្រយ័ត្នជាខ្លាំងចំពោះមនុស្ស និងឆ្កែដទៃទៀតនៅជុំវិញខ្លួន។ ស្កុតធីច្រើនតែចូលចិត្តនៅម្នាក់ឯង ត្រូវការភួយដណ្ដប់ពេលព្យាបាល ដែលធ្វើឱ្យមានការលំបាកក្នុងការមើលថែបន្តិច។ ដោយសារបែបនេះហើយ គេតែងជាសះស្បើយលឿននៅពេលមានមនុស្សនៅក្បែរ និងថែទាំដោយយកចិត្តទុកដាក់ទៅកាន់គេ។ បច្ចុប្បន្ន ស្កុតធីបានប្រែក្លាយជាឆ្កែដ៏គួរឱ្យស្រឡាញ់ ងាយសម្របខ្លួន ចូលចិត្តប្រឡែងលេង និងនៅក្បែរមនុស្ស។ ទោះជាពេលខ្លះ ស្កុតធីបញ្ចេញអាកប្បរិយាកាចជាមួយឆ្កែដទៃបន្តិចមែន តែក៏ដោយសារគេចង់ការពារខ្លួនឯង។
ចុចតំណភ្ជាប់នេះដើម្បីចូលអាន និងដឹងបន្ថែមពីស្កុតធី៖ https://bit.ly/dogforadoptionscottie