ភ្នំពេញ៖ កម្មវិធីប្រឡងចម្រៀងកុមារដ៏ល្បី ដែលធ្លាប់មានមួយរដូវកាលមកហើយក្នុងប្រទេសកម្ពុជាយើង ពេលនេះ Cambodian Idol Junior ត្រលប់មកជាថ្មីក្នុងរដូវកាលទី2។
ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័សចូលមកដល់វគ្គ Live Show នេះចម្រាញ់នៅតែបេក្ខជនដែលជាប្អូនកុមារសុទ្ធតែមានសមត្ថភាពខ្ពស់ ពោពេញដោយប្រជាប្រិយភាពមិនធម្មតា។
ហើយរឹតតែគួរឲ្យចាប់អាម្មណ៍ គណៈកម្មការក៏បានតែងកាយជាពិសេសផងដែរនៅក្នុងវគ្គដ៏អស្ចារ្យនេះ។
អ្នកនាង សុគន្ធ នីសា ជាគណៈកម្មការដ៏មានប្រជាប្រិយ បានរំលេចសម្រស់យ៉ាងសែនស្រស់ស្អាត លេចធ្លោខ្លាំងគួរជាទីគយគន់តែម្តង។
មហាជនគ្រប់រូបសុទ្ធតែស្ញើចសរសើរនៅសម្រស់ដ៏ផូផង់ក្មេងជាងវ័យរបស់គណៈកម្មការរូបនេះ។
គួរបញ្ជាក់ផងដែរថា កម្មវិធីប្រឡងចម្រៀងកុមារលំដាប់ថ្នាក់ពិភពលោក Cambodian Idol Junior រដូវកាលទី 2 បានចូលដល់វគ្គ Live Show ហើយរៀងរាល់ថ្ងៃសៅរ៍ ម៉ោង 8យប់ នៅស្ទូឌីយោទូរទស្សន៍ ហង្សមាស ក្នុងផ្សារទំនើប អ៉ីអនម៉ល ភ្នំពេញ ជាន់ទី4៕






