ថុល សុភិទិ ថាខ្លួនសំណាង គូស្នេហ៍មេម៉ាយកូនមួយផ្តល់ឱកាសឲ្យខ្លួនចូលក្នុងជីវិតនាង

//s9.kh1.co/95/9566bea464dbdeeb90d785e65e1028e1cc4cebb3.jpg
តារា & កម្សាន្ដ

 ១៨-កក្កដា-២០២៣ ១០ព្រឹក · មួយឆ្នាំមុន

មិនថាមានអ្នករិះគន់លើរឿងខ្លួនរើសដៃគូជាអ្នកមេម៉ាយកូនមួយយ៉ាងណា ភិទិ នៅតែស្រលាញ់គុស្នេហ៍ខ្លួនដូចដើម។

ភ្នំពេញ៖ កន្លងមកប្រិយមិត្តជាច្រើនបានដឹងរួចមកហើយថា តារាចម្រៀងពន្លកថ្មី កំពុងផ្ទុះល្បីល្បាញខ្លាំង លោក ថុល សុភិទិ ក្លាហ៊ានក្នុងការបញ្ចេញមុខគូស្នេហ៍ខ្លួនជាសាធារណៈ មិនខ្លាចប៉ះពាល់ដល់ប្រជាប្រិយភាពនោះទេ ខណៈមានតារាជាច្រើន បានលាក់បាំងមុខគូស្នេហ៍ខ្លួនពីហ្វេន។ 

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស
លោក ថុល សុភិទិ និងគូស្នេហ៍ 
លោក ថុល សុភិទិ និងគូស្នេហ៍ 

លើសពីនេះទៅទៀត គេដឹងថាគូស្នេហ៍តារាចម្រៀងប្រុសមានមន្តស្នេហ៍រូបនេះ គឺជាស្ត្រីដែលធ្លាប់រៀបការរួច ហើយនឹងមានកូនម្នាក់ផងដែរ។ តែទោះបីជាយ៉ាងណា ក៏លោក ថុល សុភិទិ មិនបានគិតពីអតីតកាលរបស់គូស្នេហ៍ខ្លួន សំខាន់លោកពេញចិត្ត និងស្រលាញ់សង្សារខ្លួន។ 

លោក ថុល សុភិទិ និងគូស្នេហ៍ 
លោក ថុល សុភិទិ និងគូស្នេហ៍ 

មួយវិញទៀត គេតែងតែឃើញលោក ថុល សុភិទិ តែងតែបង្ហោះរូបភាពផ្អែមល្ហែម និងបង្ហាញស្នាមញញឹមយ៉ាងមានក្ដីសុខ ពេលបាននៅក្បែរគ្នា។ ក្នុងនោះដែរ ក្រោយទន្ទឹមនឹងមានរូបភាពស្និទ្ធស្នាល យល់ចិត្តគ្នា ស្រាប់តែតារារូបនេះ បានបង្ហោះសារខ្លីមួយ និយាយរៀបរាប់រឿងក្នុងចិត្តខ្លួនបែបនេះថា៖ 

មេម៉ាយមិនមែនមនុស្ស? គាត់មានកូនមួយ គាត់មិនមែនមនុស្សឬ? ឈ្មោះជាមេម៉ាយ ខុសត្រង់ណា? គាត់គ្មានសិទ្ធស្រលាញ់អ្នកណាទេមែន? មួយជីវិតខ្ញុំនេះគិតថា សំណាងហេីយដែលស្រីមេម៉ាយដ៏ពូកែម្នាក់នេះ ផ្តល់ឱកាសឲ្យខ្ញុំចូលក្នុងជីវិតគាត់ គាត់ផ្ដល់ក្ដីសុខឲ្យខ្ញុំបានច្រេីនណាស់ ឲ្យខ្ញុំស្គាល់គ្រប់យ៉ាង ហេីយលេីកតម្កើងនិងឲ្យតម្លៃខ្ញុំណាស់។ សូមកុំមេីលងាយស្រីមេម៉ាយ ហេីយសូមឈប់ប៉ះពាល់ ដោយប្រេីសម្ដី ដែលមិនបានគិតរបស់អ្នក មកថាឲ្យគាត់ម្ដងទៀត៕

សម្ដីលោក ថុល សុភិទិ
លោក ថុល សុភិទិ និងគូស្នេហ៍ 
លោក ថុល សុភិទិ និងគូស្នេហ៍ 
លោក ថុល សុភិទិ និងគូស្នេហ៍ 
លោក ថុល សុភិទិ និងគូស្នេហ៍ 
លោក ថុល សុភិទិ និងគូស្នេហ៍ 
លោក ថុល សុភិទិ និងគូស្នេហ៍ 
លោក ថុល សុភិទិ 
លោក ថុល សុភិទិ 
Som San
S.S

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T