ចូលរួមរំលែកទុក្ខ ស្វាមី ទេព កញ្ញា ទទួលមរណភាព ទាំងមិនបានលាប្រពន្ធកូនលើកចុងក្រោយ

//s9.kh1.co/94/9406e053178c083768893e4c26913dd50412873a.png
តារា & កម្សាន្ដ

 ២៩-កក្កដា-២០២៣ ៨ល្ងាច · មួយឆ្នាំមុន

ពិតជាសោកស្ដាយ និងចូលរួមរំលែកទុក្ខ ខណៈស្វាមីអ្នកនាង ទេព កញ្ញា បានទទួលមរណភាព។

ភ្នំពេញ៖ មុននេះ តារាសម្ដែងស្រីសាច់សខ្ចីអ្នកនាង ទេព កញ្ញា បានបង្ហោះសារយ៉ាងសោកសៅ រៀបរាប់ពីអារម្មណ៍របស់នាង ខណៈស្វាមីជាទីស្រលាញ់របស់ខ្លួន បានទទួលមរណភាព។ 

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

លើសពីនេះទៅទៀត អ្វីដែលធ្វើឲ្យមហាជន និងហ្វេន រំជួលចិត្តនោះ គឺស្វាមីតារារូបនេះ ទទួលមរណភាពទាំងដែលមិនទាន់បានមកជួបប្រពន្ធកូនជាលើកចុងក្រោយ។ ក្នុងនោះដែរ អ្នកនាង ទេព កញ្ញា បាននិយាយថា៖ 

បងអើយបងហេតុអីទៅចោលអូននិងកូនមិនប្រាប់មួយមាត់បែបនេះ ? បងជាប្តីល្អ ជាប៉ាល្អណាស់ អូនពិតជាទទួលយកមិនបានទេយើងនៅមានរឿងជាច្រើនត្រូវធ្វើជាមួយគ្នាបង នៅតែប៉ុន្មានខែទៀតកូនយើងបានមួយខួបហើយបង យើងជិតបានទៅរស់នៅជុំគ្នាហើយ បងស្រលាញ់ប្រពន្ធ កូនណាស់ ហេតុអីក៏បងទុកអូននិងកូនចោលបែបនេះបង ?? អូននិងកូនសូមចង់ចាំទង្វើរល្អរបស់បងជារាងរហូត សូមអោយបងបានទៅឋានសួគ៌ស្ងប់សុខផង បើមានជាតិក្រោយពិតយើងជួបគ្នាទៀតណាបងណា។

ទេព កញ្ញា

ជាមួយគ្នានេះដែរ ពីក្រុមហ៊ុន ខ្មែរឡូត និងហ្វេន ក៏សូមចូលរួមរំលែកទុក្ខដ៏ក្រៀមក្រំមួយនេះ និងសូមឲ្យស្វាមីតារារូបនេះបានទៅដល់ទីឋានដ៏ស្ងប់ផងចុះ៕

សូមទស្សនារូបភាពខាងក្រោម៖

អ្នកនាង ទេព កញ្ញា
អ្នកនាង ទេព កញ្ញា
អ្នកនាង ទេព កញ្ញា
អ្នកនាង ទេព កញ្ញា
អ្នកនាង ទេព កញ្ញា និងស្វាមី
អ្នកនាង ទេព កញ្ញា និងស្វាមី
អ្នកនាង ទេព កញ្ញា និងស្វាមី 
អ្នកនាង ទេព កញ្ញា និងស្វាមី 
រូបភាព
រូបភាព
ទេព កញ្ញា
Som San
S.S

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T