ក្រុមនិស្សិតផលិតភាពយន្តឯកសារ បង្ហាញពីហូលពិតាន ដែលស្ទើរបាត់វត្តមានពីកម្ពុជា ជូនអន្តរជាតិ និងក្មេងៗជំនាន់ក្រោយ

//s9.kh1.co/1a/1aabcde1b616927c38beb7ec4ee7d533e66fd2df.jpg
សង្គម

 ២៩-សីហា-២០២៣ ១ល្ងាច · ១០ ខែមុន

ខ្សែភាពយន្តឯកសារផលិតដោយក្រុមនិស្សិតមានចំណងជើងថា ហូលពិដាន បានចាក់បញ្ចាំងជាផ្លូវជាការណ៍។

សង្គម៖ នាព្រឹកថ្ងៃទី ២៦ សីហា ឆ្នាំ ២០២៣កន្លងទៅនេះ ការចាក់បញ្ជាំងខ្សែភាពយន្តឯកសារខ្លីចំនួន១២ ដែលផលិតដោយក្រុមនិស្សិត ហាក់ទទួលបានការគាំទ្រពីសំណាក់អ្នកចូលរួមទស្សនា ដែលកើតចេញពីក្តីរំភើប និងកោតសរសើរនូវគំនិតផ្ដួចផ្ដើមនៃការផលិតខ្សែភាពយន្តរបស់ក្រុមនិស្សិតប្រព័ន្ធផ្សាព្វផ្សាយ និងសារគមនាគមន៍។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

ក្នុងចំណោមខ្សែភាពយន្តទាំង១២ នោះ មានខ្សែភាពយន្តមួយដែលបង្ហាញពីចង្វាក់នៃការត្បាញ ហូលពិតាន​ខ្មែរ ដែលទទួលបានសំឡេងហ៊ោកញ្ជៀវយ៉ាងខ្លាំងពីសំណាក់អ្នកចូលរួមទស្សនា។តាមរយៈខ្សែភាពយន្តទាំងមូល លេចចេញនូវលោកយាយចំណាស់ម្នាក់ដែលមានឈ្មោះថា ម៉ក់ ជាង ដែលលោកយាយចេះត្បាញហូលពិតានតាំងតែពីអាយុ១១ឆ្នាំមកម្ល៉េះ។

ខ្សែភាពយន្តឯកសារ ហូលពិដាន
ខ្សែភាពយន្តឯកសារ ហូលពិដាន

ដោយក្សីស្រឡាញ់នៃសិល្បៈតម្បាញហូលដ៏ចំណាស់មួយនេះ​ លោកយាយ ម៉ក់ ជាង បានបន្តបង្ហាត់បង្រៀនពីរបៀបនៃការត្បាញហូលពិតានខ្មែរនេះ​​ ដល់កូនចៅលោកយាយជំនាន់ក្រោយ ដើម្បីបន្តរក្សាកេរ្តិ៍ដំណែលពីដូនតាខ្មែរ ដែលមានតាំងពីយូរលង់មកហើយនោះ។

ដោយខ្សែភាពយន្តឯកសារមួយនេះផលិតដោយនិស្សិតចំនួន បួនរូបរួមមាន ផែ គឹមលីវ សេង ម៉េងអុី យ៉ាត​ សុខុម និងគេច សុគន់ដែលជានិស្សិតជំនាន់ទី២០ នៃដេប៉ាតឺម៉ងប្រព័ន្ធផ្សាព្វផ្សាយ និងសារគមនាគមន៍។

កញ្ញា អ៊ឹម រចនា 
កញ្ញា អ៊ឹម រចនា 

ក្នុងថ្ងៃចាក់បញ្ចាំងខ្សែនោះ មានទាំងភ្ញៀវជាតិ និងអន្តរជាតិចូលរួមទស្សនាយ៉ាងច្រើនកុះករ។ដោយក្ដីរំភើបតាមរយៈសាច់រឿងនៃខ្សែភាពយន្តនីមួយៗ កញ្ញា អ៊ឹម រចនា បង្ហាញពីអារម្មណ៍ក្ដុកក្ដួលយ៉ាងដូច្នេះថា៖

ក្នុងកំឡុងពេលទស្សនាខ្សែភាពយន្ត ខ្ញុំរលីងរលោងទឹកភ្នែកជាប់មិនដាច់។ ទឹកភ្នែកក្នុងនាមទស្សនិជន ដែលរំជួលចិត្តចំពោះសាច់រឿងស្ដែងចេញតាមរយៈខ្សែភាពយន្ត និងទឹកភ្នែកក្នុងនាមជាគ្រូ ដែលរំភើបចំពោះទឹកដៃដ៏ល្អប្រណីតរបស់និស្សិតដែលខ្ញុំធ្លាប់ហៅ «ក្មេង»៕

កញ្ញា អ៊ឹម រចនា

សូមទស្សនារូបភាពដូចខាងក្រោម៖

រូបភាព
រូបភាព
រូបភាព
រូបភាព
រូបភាព
រូបភាព
រូបភាព
រូបភាព
រូបភាព
រូបភាព
រូបភាព
រូបភាព
រូបភាព
រូបភាព
រូបភាព
រូបភាព
រូបភាព
រូបភាព
រូបភាព
រូបភាព
រូបភាព
រូបភាព
Kan Pheackdey
P.D

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T