ភ្នំពេញ៖ កាលពីថ្ងៃទី២៦ ខែមិថុនា ឆ្នាំ២០២៤ មានករណីអគ្គិភ័យឆាបឆេះផ្ទះប្រជាពលរដ្ឋ ដែលសង់ពីថ្មក្រោមឈើលើ យ៉ាងសន្ធោសន្ធៅ អគ្គិភ័យបាន បង្កឱ្យមានការភ្ញាក់ផ្អើលដល់សមត្ថកិច្ចមូលដ្ឋានរួមទាំងសមត្ថកិច្ចបង្ការពន្លត់អគ្គីភ័យ បញ្ជូនរថយន្តពន្លត់អគ្គិភ័យជាច្រើនគ្រឿងមកជួយអន្តរាគមន៍ ។
ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័សអ្វីដែលគួរឲ្យរន្ធត់នោះគឺ អគ្គិភ័យបានឆក់យកជីវិតបុរសវ័យ៥៦ឆ្នាំ បណ្ដាលឲ្យឆេះឆាបក្នុងភ្នក់ភ្លើងស្លាប់ នៅសល់តែកម្ទេចធ្យូង ដែលធ្វើឲ្យមហាជនមានការតក់ស្លុតជាខ្លាំង។
ហេតុការណ៍នេះកើតឡើងកាលពីវេលាម៉ោង ៣រសៀល ថ្ងៃទី២៦ខែមិថុនា ឆ្នាំ២០២៤ ចំណុចខាងក្រោយសាលាវិទ្យាល័យ ជាសុីម សាមគ្គី តាមបណ្តោយផ្លូវលេខ៦៥៦ ក្នុងសង្កាត់ទឹកល្អក់៣ ខណ្ឌទួលគោក រាជធានីភ្នំពេញ៕