ចង់ឲ្យសក់ឈប់សំពោ-»ង? សាកល្បងអនុវត្តតាមវិធីសាស្ត្រអស់ទាំងនេះ!

//s9.kh1.co/83/832d17c6c2a03efaf51405759a3b1892c8c384df.jpg
យល់ដឹង

 ០៩-កញ្ញា-២០២៣ ១ល្ងាច · មួយឆ្នាំមុន

សក់ជាសរីរាង្គមួយដ៏សំខាន់របស់មនុស្ស ព្រោះវាធ្វើឲ្យផ្ទៃមុខរបស់ពួកយើងកាន់តែលេចធ្លោ ដោយអ្នកខ្លះទៅក៏ចូលហាងសាឡនដើម្បីលាបពណ៌សក់ កាត់សក់ម៉ូត ឬគាបសក់ ហើយអ្នកខ្លះទៀតក៏ចួបនឹងបញ្ហាមួយគឺសក់សំពោង!

យល់ដឹង៖ សក់ជាសរីរាង្គមួយដ៏សំខាន់របស់មនុស្ស ព្រោះវាធ្វើឲ្យផ្ទៃមុខរបស់ពួកយើងកាន់តែលេចធ្លោ ដោយអ្នកខ្លះទៅក៏ចូលហាងសាឡនដើម្បីលាបពណ៌សក់ កាត់សក់ម៉ូត ឬគាបសក់ ហើយអ្នកខ្លះទៀតក៏ចួបនឹងបញ្ហាមួយគឺសក់សំពោង!

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស
រូបភាពតំណាង
រូបភាពតំណាង

ជួនកាលអ្នកទើបតែសិតសក់សោះស្រាប់តែសក់នោះទៅជាសំពោងឡើង ធ្វើឲ្យអ្នកបាត់បង់ទំនុកចិត្តលើខ្លួនឯង ដែលការពិតគឺកើតចេញមកពីអ្នកមិនបានផ្ដល់សំណើមដល់សក់ ដូច្នេះវិធីខាងក្រោមអាចជួយឲ្យអ្នកលែងចួបនឹងបញ្ហាសក់សំពោង៖

១. កាត់ឬតម្រឹមសក់

មុននឹងឈានដល់ការព្យាបាលសក់សំពោង អ្នកត្រូវតែកាត់សក់ចុងៗចេញ ឬក៏តម្រឹមសក់ ហើយជាពិសេសបើអ្នកមានសក់បែកចុងនោះ គឺអ្នកកាន់តែត្រូវកាត់វា។ បើសិនជាអ្នករស់នៅក្នុងមជ្ឈដ្ឋានដែលមានអាកាសធាតុស្ងួតខ្លាំង សូមជ្រើសយកការកាត់តម្រង់តែម្ដង។

២. កុំងូតទឹកក្ដៅឧណ្ហៗលើសក់

ការងូតទឹកក្ដៅឧណ្ហៗអាចជួយដល់រាងកាយអ្នក តែវាមិនអាចជួយដល់សក់អ្នកទេ អ៊ីចឹងហើយអ្នកមិនគួរយកទឹកក្ដៅឧណ្ហៗមកលាងលើសក់ឡើយព្រោះអាចធ្វើឲ្យសក់ស្ងួត ហើយបើសក់ស្ងួតគឺវានឹងឡើងសំពោងជាមិនខាន។

រូបភាពតំណាង
រូបភាពតំណាង

៣. ជ្រើសរើសសាប៊ូកក់សក់ដោយការប្រុងប្រយ័ត្ន

អ្នកគួរជ្រើសរើសសាប៊ូកក់សក់ណាល្អសម្រាប់សក់សំពោង ឬព្យាបាលសក់សំពោង ដោយជ្រើសរើសសាប៊ូដែលមានជាតិ glycerin ដែលអាចជួយផ្ដល់សំណើមដល់សក់។

៤. កុំភ្លេចបន្ទន់សក់ឲ្យសោះ

នេះជាចំណុចសំខាន់ដែលអ្នកត្រូវអនុវត្តតាម ព្រោះមិនថាសាប៊ីកក់សក់នោះល្អប៉ុណ្ណាក៏ពេលខ្លះវាអាចធ្វើឲ្យសក់អ្នកស្ងួត។ វិធីល្អបំផុតគឺ កុំភ្លេចប្រើក្រែមបន្ទន់សក់របស់អ្នក ដោយកក់សក់នាថ្ងៃនេះ ហើយបន្ទន់សក់នាថ្ងៃស្អែក ហើយយកដៃច្បូតពីលើចុះក្រោមថ្នមៗ។

៥. កុំភ្លេចម៉ាសអប់សក់

ម៉ាសអប់សក់ក៏ជាផលិតមួយសំខាន់ដែរ ដើម្បីបំប៉នសុខភាពសក់របស់អ្នក ក៏ដូចជាផ្ដល់សំំណើមដល់វា។ អ្នកគួរជ្រើសរើសម៉ាសអប់សក់ដែលមានជាតិប្រេងដូង និងជាតិប្រេងរុក្ខជាតិនានាដែលគ្មានជាតិគីមី ជាដើម សម្រាប់ប្រើប្រាស់។

រូបភាពតំណាង
រូបភាពតំណាង

៦. កាត់បន្ថយការប៉ះទង្គិចសក់ខ្លាំងៗ

ក្នុងន័យនេះ អ្នកមិនគួរយកកន្សែងមកជូតសក់ខ្លាំងៗទេ ហើយអ្នកគួរតែប្ដូរស្រោមខ្នើយរបស់អ្នក មកជាប្រភេទស្រោមខ្នើយបែបសូត្ររលោង ព្រោះវានឹងមិនធ្វើឲ្យសក់អ្នកសំពោងឬជំពាក់ទេ។ មួយវិញទៀត អ្នកគួរតែជ្រើសរើសក្រាស់សិតសក់ដែលមានធ្មេញធំៗ មិនមែនញឹកតូចៗទេ។

៧. ការពារសក់អ្នកពីកម្ដៅម៉ាស៊ីន

អ្នកមិនគួរប្រើម៉ាស៊ីនផ្លុំសក់ គាបសក់ ឬម៉ាស៊ីនដែលបញ្ចេញចំហាយក្ដៅមកលើសក់របស់អ្នកនោះឡើយ ឬអ្នកអាចកាត់បន្ថយការធ្វើវា៕  

រូបភាពតំណាង
រូបភាពតំណាង

ប្រភពgoodhousekeeping

Sok Navin
N.V

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T