បរទេស៖ ខ្សែប្រយុទ្ធចំណូលថ្មី Joao Felix ត្រូវបានគេរាយការណ៍មកថា មិនមានបំណងក្នុងការគ្រងអាវលេខ១០នៅ Barcelona នោះឡើយ។
ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័សកីឡាករអន្តរជាតិព័រទុយហ្គាល់ បានផ្លាស់មកកាន់ក្លិបយក្សតំបន់កាតាឡាន់ ពីក្លិប Atletico Madrid ក្នុងកិច្ចសន្យាខ្ចីជើង នាម៉ោងចុងក្រោយនៃទីផ្សារដោះដូរកីឡាកររដូវក្តៅ។
Atletico Madrid បានសម្រេចចិត្តបន្តកុងត្រាដល់ឆ្នាំ ២០២៩ ជាមួយ Felix មុនពេលផ្លាស់ទៅ Barcelona ប៉ុន្តែអនាគតដ៏យូរអង្វែងរបស់គាត់នៅក្លឹបទាំងពីរគឺមិនច្បាស់លាស់នោះទេ។
Felix ត្រូវបានផ្តល់អាវលេខ ១៤ នៅក្លឹប Barcelona ដោយអតីតខ្សែប្រយុទ្ធ Benfica រូបនេះ បានបង្ហាញខ្លួនជាលើកដំបូងក្លឹបរបស់គាត់រួចហើយ ខណៈដែលអាវលេខ ១០ នៅទំនេរ។
យោងតាមរបាយការណ៍ពី Diario Sport បានឲ្យដឹងថា Felix ចង់ចៀសវាងការរងសម្ពាធបន្ថែម ដូច្នេះហើយទើបរូបគាត់មិនមានបំណងគ្រងអាវលេខ១០។
ជំហរពី Felix បង្ហាញពីឆន្ទៈរបស់គាត់ក្នុងការធ្វើឱ្យមានឥទ្ធិពល នៅក្នុងក្លិប Barcelona ដោយផ្អែកលើការខិតខំប្រឹងប្រែង និងទេពកោសល្យ មិនមែនដោយគ្រាន់តែយកអាវលេខ១០មកពាក់ឲ្យល្បីនោះទេ។
លេខ ១០ ត្រូវបានកាន់កាប់ដោយ Ansu Fati បន្ទាប់ពីការចាកចេញរបស់ Lionel Messi ក្នុងឆ្នាំ ២០២១ ប៉ុន្តែបច្ចុប្បន្ន Fati បានផ្លាស់ទៅក្លិប Brighton & Hove Albion ទៅហើយ ក្នុងកិច្ចសន្យាខ្ចីជើង៕
ប្រភព៖ AF