ភ្នំពេញ៖ CHANGAN AUTO CAMBODIA បានរៀបចំកម្មវិធី «CHANGAN MORNING COFFEE» ដែលកម្មវិធីមួយនេះ បានរៀបចំជារៀងរាល់ ៣ខែមួយដង ក្នុងគោលបំណងចង់ឲ្យអតិថិជនរបស់ខ្លួន មិនថាថ្មី ឬក៏អតិថិជនចាស់ ទាំងអស់ ស្វែងយល់ ក៏ដូចជាយល់ដឹងពីរបៀបថែរទាំរថយន្តមុននឹងក្រោយពេលចេញដំណើរ ក៏ដូចជាសេវាកម្មផ្សេង ៗ ទៅលើការធានាយ៉ាងច្រើនរបស់ក្រុមហ៊ុន។
ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័សជាក់ស្តែង កម្មវិធីមួយនេះ បានធ្វើការបង្ហាញពីគន្លឹះនៃការថែទាំរបស់រថយន្ត CHANGAN ដែលមានទីតាំងអគារតាំងបង្ហាញរថយន្ត CHANGAN អគារលេខ ៧៦៧បេ ផ្លូវមុន្នីវង្ស សង្កាត់បឹងត្របែក ខណ្ឌចំការមន រាជធានីភ្នំពេញ (ទល់មុខទូតវៀតណាម)។
ដែលកម្មវិធីនេះផងដែរបង្កើតឡើងមកក្នុងគោលបំណងដើម្បីជាការជួយប្រឹក្សាយោបល់ ក៏ដូចជាបង្ហាញអំពីគន្លឹះក្នុងការថែរទាំរថយន្តរបស់បងប្អូនឲ្យបានល្អប្រសើរកុំឲ្យមានបញ្ហាណាមួយកើតឡើង ដែលមានការចូលរួមប្រឹក្សាយោបល់ពីជាងដែលមានជំនាញច្បាស់លាស់ ព្រមទាំងមាននូវបទពិសោធន៍យ៉ាងច្រើនផងដែរ។
ទៀតសោត ជាមួយនឹងភាពស្វាហាប់ ប្រណីតភាព ព្រមទាំងមាននូវកម្លាំងម៉ាស៊ីនដ៏ខ្លាំង របស់រថយន្ត CHANGAN ថែមទាំងបំពាក់ដោយ Option ទំនើប ៗ ជាច្រើន លោកអ្នកបើកបរដោយទំនុកចិត្ត និងរីករាយគ្រប់ពេលធ្វើដំណើរកម្សាន្ត ជាពិសេសនោះ ការថែទាំរថយន្តដោយឥតគិតថ្លៃ ជាមួយនឹងការធានាលើគុណភាព រហូតដល់ ៥ឆ្នាំ រាល់កាវជាវរថយន្តថ្មីពី CHANGAN AUTO CAMBODIA ដែលឲ្យអតិថិជន មានជម្រើសជាច្រើនសម្រាប់ មានតម្រូវការ ក្នុងការចង់បង់ប្រាក់ ថែមទៀតផង៕
ព័ត៌មានបន្ថែមសូមទំនាក់ទំនង ៖ 011 999 375 ឬចូលទៅកាន់ទំព័រទំនាក់ទំនងសង្គម៖ Changan Cambodia