ផលិតកម្ម SM ចេញមុខបកស្រាយបែបនេះ ក្រោយធ្លា-»យដំណឹងថា Sehun និង Chanyeol EXO ផ្លាស់ទៅទ្រនំថ្មី

//s9.kh1.co/74/74719ff3b0020fb96ad130577534ad9f515f0604.jpg
តារា & កម្សាន្ដ

 ១៨-តុលា-២០២៣ ១ល្ងាច · មួយឆ្នាំមុន

ផលិតកម្មយក្សនៅកូរ៉េខាងត្បូងដ៏ល្បីល្បាញ SM Entertainment បានចេញមកបកស្រាយជុំវិញព័ត៌មានចចាមអារ៉ាមថា សមាជិក EXO ពីររូបគឺ Sehun និង Chanyeol បានចាកចេញពីផលិតកម្ម ទៅចូលរួមជាមួយផលិតកម្មថ្មីមួយផ្សេងទៀត។

កូរ៉េខាងត្បូង៖ ផលិតកម្មយក្សនៅកូរ៉េខាងត្បូងដ៏ល្បីល្បាញ SM Entertainment បានចេញមកបកស្រាយជុំវិញព័ត៌មានចចាមអារ៉ាមថា សមាជិក EXO ពីររូបគឺ Sehun និង Chanyeol បានចាកចេញពីផលិតកម្ម ទៅចូលរួមជាមួយផលិតកម្មថ្មីមួយផ្សេងទៀត។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស
Sehun និង Chanyeol
Sehun និង Chanyeol

នៅថ្ងៃទី១៧ខែតុលាកន្លងទៅ សារព័ត៌មាន SBS Entertainment News បានចុះផ្សាយថា Sehun និង Chanyeol បានចុះកុងត្រាជាមួយផលិតកម្មដែលជារបស់លោក Jung Hoon Tak ដែលជាអតីត CEO របស់ភ្នាក់ងារតារា iHQ និងសព្វថ្ងៃនេះជាទីប្រឹក្សារបស់ សមាគមន៍គ្រប់គ្រងឧស្សាហកម្មកម្សាន្តរបស់កូរ៉េ ដោយតារាចម្រៀងដ៏ល្បីទាំងពីររូបនេះបានព្រមព្រៀងជាមួយខាងផលិតកម្ម SM ក្នុងការឲ្យផលិតកម្មថ្មីគ្រប់គ្រងលើការងារផ្ទាល់ខ្លួនរបស់ពួកគេ ប៉ុន្តែសម្រាប់ការងារជាមួយក្រុម EXO វិញគឺស្ថិតនៅក្រោម SM ដដែល។

Chanyeol និង Sehun
Chanyeol និង Sehun

យ៉ាងណាមិញ ភ្លាមៗនោះ SM បានចេញមុខមកបដិសេធច្បាស់ៗថា៖ 

វាមិនពិតទេដែល Chanyeol និង Sehun បានផ្លាស់ប្ដូរទៅផលិតកម្មថ្មី។ កុងត្រាដែលសមាជិក EXO បានចុះកាលពីចុងឆ្នាំមុននៅតែមានសុពុលភាព ហើយ EXO នៅតែបន្តសកម្មភាពនៅក្រោម SM Entertainment ។ យ៉ាងណាមិញ ទាក់ទងនឹងសកម្មភាពផ្ទាល់ខ្លួនរបស់សមាជិកគឺ ពួកយើងបានអនុញ្ញាតជាពិសេសឲ្យពួកគេស្ថិតក្រោមការគ្រប់គ្រងរបស់ភ្នាក់ងារដែលពួកគេបង្កើតឡើងដោយខ្លួនឯងប៉ុណ្ណោះ។

SM Entertainment 
Chanyeol និង Sehun
Chanyeol និង Sehun
Chanyeol និង Sehun
Chanyeol និង Sehun
Chanyeol និង Sehun
Chanyeol និង Sehun
Sehun និង Chanyeol
Sehun និង Chanyeol

ប្រភពsoompi

Sok Navin
N.V

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T