កម្សាន្ត៖ ជាការពិតណាស់ តារាប្រុសដ៏ល្បីល្បាញដែលជា Content Creator រស្មី និង កូនក្រមុំដ៏ស្រស់ស្អាត ក្រោយពីភ្ជាប់ពាក្យបានប៉ុន្មានខែក្រោយមក ពេលនេះ ក៏បានបង្ហាញថ្ងៃចូលរោងការ អមជាមួយនឹងវីដេអូខ្លី Pre-Wedding ដ៏គួរឲ្យរំភើប ឃើញហើយមានក្ដីសុខជំនួស។
ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័សនៅក្នុងផងដែរថា រស្មីបានបង្ហោះវីដេអូរបស់ខ្លួន និង អនាគតភរិយា ដ៏គួរឲ្យស្រឡាញ់ ដែលមានរយៈពេលមិនដល់១នាទីទេ ប៉ុន្ដែពិតជាស្រស់ស្អាតទាក់ទាញមែនទែន ដែលអ្នកទាំងពីរស័កសមគ្នាខ្លាំង ប្រៀបដូចជាព្រះនាង និង ព្រះអង្គម្ចាស់។
គួរបញ្ជាក់ផងដែរថា Content Creator មួយគូនេះ នឹងធ្វើពិធីមង្គលការនៅថ្ងៃទី០៣ ខែធ្នូ ឆ្នាំ២០២៣ខាងមុខនេះហើយ។ បន្ទាប់ពីបានឃើញវីដេអូបង្ហោះនេះ ប្រិយមិត្តជាច្រើនដែលស្រឡាញ់គាំទ្រនាំគ្នាស៊ែរអបអរពេញបណ្ដាញសង្គម៕
ប្រភព៖ adorablin