នាំមកនូវមុខមាត់ថ្មី! ពិធីសម្ពោធដំណើរការអគារពង្រីកថ្មី “ផ្សារទំនើប អ៊ីអន ម៉ល ភ្នំពេញ” នៅថ្ងៃសៅរ៍ ទី៤ ខែវិច្ឆិកា ដែលបានប្រព្រឹត្តឡើងនៅម៉ោង ៩:០០ព្រឹកនេះ នៅជាន់ផ្ទាល់ដី

//s9.kh1.co/f8/f8031becb685229ba060b5554aa89edae5ce4ea3.jpg
សង្គម

 ០៤-វិច្ឆិកា-២០២៣ ៤ល្ងាច · មួយឆ្នាំមុន

ក្រុមហ៊ុន អ៊ីអន ម៉ល (ខេមបូឌា) ខូអិលធីឌី ​​បាន​រៀបចំពិធីសម្ពោធអគារពង្រីកថ្មីរបស់ផ្សារទំនើប អ៊ីអន​ ​​​ម៉ល ភ្នំពេញ ជាន់ផ្ទាល់ដី (Lively Plaza GF) ជាផ្លូវការ កាលពីថ្ងៃសៅរ៏​ ​ទី ៤ ខែវិច្ឆិកា ឆ្នាំ ២០២៣​ នេះត្រូវបានបញ្ចប់ជាស្ថាពរ។​​

ភ្នំពេញ៖ ក្រុមហ៊ុន អ៊ីអន ម៉ល (ខេមបូឌា) ខូអិលធីឌី ​​បាន​រៀបចំពិធីសម្ពោធអគារពង្រីកថ្មីរបស់ផ្សារទំនើប អ៊ីអន​ ​​​ម៉ល ភ្នំពេញ ជាន់ផ្ទាល់ដី (Lively Plaza GF) ជាផ្លូវការ កាលពីថ្ងៃសៅរ៏​ ​ទី ៤ ខែវិច្ឆិកា ឆ្នាំ ២០២៣​ នេះត្រូវបានបញ្ចប់ជាស្ថាពរ។​​

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស
រូបភាព
រូបភាព
រូបភាព
រូបភាព

ផ្សារទំនើប អ៊ីអន ម៉ល ​ភ្នំពេញ មានទីតាំងស្ថិតចំនៅកណ្តាលទីក្រុង និងជាតំបន់ពាណិជ្ជកម្មដ៏សំខាន់ ដែលបានទាក់ទាញអតិថិជនដែលជា ភ្ញៀវជាតិ និង អន្តរជាតិ ជាច្រើនរួចមកហើយ ចាប់តាំងពីការបើកដំណើរការក្នុងឆ្នាំ ២០១៤ កន្លងមកនេះ។ ដើម្បីជម្រុញដល់ការអភិវឌ្ឍន៍ទីក្រុង ដោយចូលរួមចំណែកតាមរយៈវិស័យពាណិជ្ជកម្ម សេវាកម្ម  និងដោយមើលឃើញពីតម្រូវការ​​ទីផ្សារ​ ក្រុមហ៊ុន អ៊ីអន ម៉ល ​(ខេមបូឌា)បានកែលម្អរ និងពង្រីកអគារបន្ថែមថ្មីរបស់ ផ្សារទំនើប អ៊ីអន ម៉ល ​ភ្នំពេញ ដើម្បី​ស្របតាមគោលគំនិតចម្បងរបស់ផ្សារទំនើប គឺ «Luxury Mall» និង​ពង្រីកវិសាលភាពនៃការទិញទំនិញយ៉ាងសម្បួរបែប  ក៏ដូចជាការពាំនាំមកនូវ បទពិសោធន៍ថ្មីជាមួយហាងច្រើន នឹងទាក់ទាញហាងម៉ាកយីហោរល្បីៗ ឱ្យកាន់តែលេចធ្លោ ដើម្បីបំពេញតម្រូវការ របស់អតិថិជន អោយកាន់តែប្រសើរមួយកម្រិតទៀត នឹងប្រែក្លាយទៅជា ផ្សារទំនើបដ៏ប្រណីត ក្នុងទីក្រុង។

រូបភាព
រូបភាព

លើសពីនេះទៅទៀត ​នៅក្នុងផ្សារទំនើបបាននាំមកនូវលទ្ធភាពថ្មីៗ​​  ជាគ្រឿងបរិក្ខារទំនើបៗក៏ដូចជា បានតម្លើង ផ្ទាំងកញ្ជក់ឌីជីថល ដែលមានបច្ចេកវិទ្យាទំនើបចុងក្រោយ សម្រាប់ការផ្សាយពាណិជ្ជកម្ម ការកំសាន្តផ្សេងៗ មិនត្រឹមតែប៉ុណ្ណោះការ ពង្រីកអគារបន្ថែមថ្មីនេះ ​មានចំណតយានជំនិះច្រើន ជាងមុនដើម្បីបង្កើតឲ្យកាន់តែមានភាពងាយស្រួលដល់អតិថិជន​​។ ផ្សារទំនើប អ៊ីអន ម៉ល ភ្នំពេញ មិនត្រឹមតែជាទីកន្លែងសម្រាប់រីករាយជាមួយការទិញទំនិញប៉ុណ្ណោះទេ វាក៏ជាទីកន្លែងមួយដែលបង្កើតពេលវេលាដ៏អស្ចារ្យសម្រាប់ជម្រុញទំនាក់ទំនងជាមួយក្រុមគ្រួសារ និងដៃគូរ ដែរមានការស្ថាបនាទីធ្លារសម្រាប់អង្គុយនៅក្នុងផ្សារ ដែលធ្វើឡើងពីសំរាមកែច្នៃ អមជាមួយរុក្ខជាតិបៃតង ដើម្បីចូលរួមចំណែកការពារដល់បរិស្ថាន និងសហគមន៍។

រូបភាព
រូបភាព

ក្នុងនោះផងដែរ នៅ ជាន់ទី ២ នៃអគារពង្រីកថ្មីនេះក៏មាន សាលពហុគោលបំណង "AEON HALL" ដែលទើបនឹងសាងសង់ថ្មី ដែលជា សាលនៅក្នុង​ផ្សារទំនើប ធំលំដាប់ទី ៣ ក្នុងចំណោម សាល ផ្សារទំនើប អ៊ីអន ម៉ល ក្នុងប្រទេសកម្ពុជា ដែលមានលក្ខណៈពិសេស​អាច​រៀបចំ​ព្រឹត្តិការណ៍​ផ្សេងៗ​​ ដូចជា ការរៀបចំ​ពិធី​អាពាហ៍ពិពាហ៍ ពិធី​សម្ពោធ សន្និសីទ និង​ព្រឹត្តិការណ៍​កីឡា ​E-sport ក៏ដូចជា​ព្រឹត្តិការណ៍​ជាច្រើន​ទៀត​។ ក្នុងឳកាស ពិធីសម្ពោធអគារពង្រីកថ្មីនេះ ក៏មានការផ្តល់ជូននៅប្រូម៉ូសិនពិសេសៗ ការសម្ដែង concert ពីសំណាក់តារាល្បីៗ ក៏ដូចជាកម្មវិធីកម្សាន្តផ្សេងៗជាច្រើនទៀតផងដែរ។​ ផ្សារទំនើបនេះនឹងផ្តល់នូវបទពិសោធន៍ទិញទំនិញថ្មីសម្រាប់មនុស្សគ្រប់វ័យក្រោមគោលគំនិតចំបងនៃផ្សារទំនើប៕

រូបភាព
រូបភាព
រូបភាព
រូបភាព
រូបភាព
រូបភាព
រូបភាព
រូបភាព
រូបភាព
រូបភាព
រូបភាព
រូបភាព
រូបភាព
រូបភាព
រូបភាព
រូបភាព
Som San
S.S

អត្ថបទទាក់ទង

//s9.kh1.co/ea/eaf794687fdb5466a69413a1d637099ed0f65c09.jpg

រដ្ឋមន្ត្រីក្រសួងកិច្ចការនារី អរៀនដា ជាមន្ទីរពេទ្យបង្កើតដោយកូនខ្មែរ តែមានស្តង់ដារអន្តរជាតិ ដែលនឹងជួយកាត់បន្ថយចំនួនពលរដ្ឋទៅរកការព្យាបាលនៅបរទេស

 ០៣-មករា-២០២៤ 
 ២ល្ងាច · មួយឆ្នាំមុន
រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T