កម្ពុជា៖ អ្នកប្រដាល់កំពុងឡើងដៃខ្លាំងរបស់កម្ពុជា រហស្សនាមអ្នកលេងកែងពិឃាដធឿន ធារ៉ា បានបង្ហាញមហិច្ឆតាធំធេង ថានាពេលអនាគតគឺគាត់ចង់មានងារក្លាយជាស្តេចប្រដាល់នៅក្នុងប្រទេស កម្ពុជា។
ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស![ធឿន ធារ៉ា](https://s9.kh1.co/__image/w=650,h=434,q=100/ab/abcea77ec7ba3dd02fd5ec12180c1289df5dabf6.jpg)
ជាការពិតណាស់ នៅកម្ពុជាឥឡូវនេះ ធារ៉ា កំពុងមានប្រជាប្រិយភាពខ្លាំងមែនទែននៅលើវិស័យកីឡាប្រដាល់គុនខ្មែរ ជាពិសេសរូបគេចាប់ផ្តើមមានឈ្មោះបោះសម្លេងខ្លាំង បន្ទាប់ពីរូបគេបានផ្តួលជើងខ្លាំងប្រចាំសង្វៀន Thai Fight របស់ថៃ គឺ សៃយុគ ខណៈថ្មីៗនេះកាលពីថ្ងៃទី ៥ ខែ វិច្ឆិកា កន្លងទៅ រូបគេទើបតែបានផ្តួលអ្នកប្រដាល់ Daniel Torres នៅលើសង្វៀន Town។
យ៉ាងណាមិញ ដោយសារអ្នកប្រដាល់ ដែលមានដើមកំណើតមកពីខេត្តព្រៃវែងរូបនេះ គេមានក្បាច់វាយល្អសឹងតែគ្រប់គ្រឿង ហើយរូបគេតែងតែផ្តួលគូប្រកួតឱ្យសន្លប់ជាញឹកញាប់ផងនោះ គឺបានធ្វើអ្នកគាំទ្រជាច្រើន បានបង្ហាញការគាំទ្រចង់ឱ្យ ធារ៉ា ទទួលងារក្លាយជាស្តេចប្រដាល់នៅក្នុងប្រទេសកម្ពុជា។
![ធឿន ធារ៉ា](https://s9.kh1.co/__image/w=650,h=433,q=100/4f/4f0f6c0eca4a68819da8721852299e76fdb6cce1.jpg)
ខណៈថ្មីៗនេះ នៅក្នុងកិច្ចសម្ភាសន៍មួយជាមួយអេដមីនគឹមសង់ នៅពេលគេសួរថា តើធារ៉ាចង់ឱ្យគេហៅខ្លួនថាជាស្តេចប្រដាល់នៅពេលអនាគតដែរឬទេ? ភ្លាមនោះ ធារ៉ា បានឆ្លើយទៅវិញយ៉ាងដូច្នេះថា គាត់គឺមានមហិច្ចតាចង់គេហៅគាត់ថាជាស្តេចប្រដាល់នាពេលអនាគត ហើយមួយវិញទៀតគាត់ក៏ចង់ឱ្យគេសាងជារូបសំណាករបស់គាត់មួយដើម្បីតំណាងនៅក្នុងប្រទេសកម្ពុជាផងដែរ។
ទន្ទឹមនឹងនេះគាត់ក៏បានប្តេជ្ញាចិត្តខ្លាំងផងដែរ ថាគាត់នឹងខំប្រប្រែងហ្វឹកហាត់ឱ្យបានខ្លាំង ដើម្បីពង្រឹងធ្វើឱ្យសមត្ថភាពរបស់ខ្លួនកាន់តែខ្លាំង ដើម្បីនៅពេលចេញប្រកួត គឺធ្វើឱ្យបងប្អូននៅក្នុងប្រទេសកម្ពុជា ក៏ដូចជាពិភពលោកគេបានទទួលស្គាល់ពីគុនខ្មែររបស់យើង។
![ធឿន ធារ៉ា](https://s9.kh1.co/__image/w=650,h=434,q=100/cd/cd059abb24898a719be0f7679593262bb6d0770b.jpg)