ភ្នំពេញ៖ បើយោងតាមផេករបស់ លោកស្រី ទ្រី ដាណា បានធ្វើការផ្សាយផ្ទាល់ បានឱ្យដឹងថា លោកស្រី និងគូស្នេហ៍បណ្ដូលចិត្ត បានដឹកដៃគ្នា ប្រារព្ធពិធីចូលរោងជ័យយ៉ាងអធឹកអធ័ម នាថ្ងៃទី ០២ ខែធ្នូ នេះ។
ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័សតាមរយៈរូបភាពដែលបានផ្តិតចេញពី ការផ្សាយផ្ទាល់នោះ ធ្បើឱ្យគេមើលឃើញថា ក្នុងថ្ងៃចូលរោងជ័យ របស់លោកស្រី មានការចូលរួមពីមសមាជិកគ្រួសារ ព្រមទាំងភ្ញៀវកិត្តិយស ក៏ដូចជាអ្នកមានមុខមាត់យ៉ាងកុះករ ក្នុងការធ្វើសាក្ខីភាព នៃអនាគតគូស្វាមីភរិយាមួយគូនេះ។
អ្វីដែលចាប់អារម្មណ៍ លោកស្រី ទ្រី ដាណា បានគ្រងក្នុងឈុតរៀបការកូនក្រមុំ ប្រពៃណី ធ្វើឲ្យមើលឃើញ សមសួន ថ្លៃថ្នូរ ជាមួយនឹងស្នាមញញឹមដ៏ផ្អែមល្ហែម ដែលពោរពេញទៅដោយ ភាពសប្បាយរីករាយ ក្នុងថ្ងៃដ៏មានសុភមង្គល។
ទន្ទឹមនឹងនេះដែលបណ្តាអ្នកគាំទ្រជាច្រើនពិតជារំភើបជំនួសនាង ដែលលោកស្រី បានក្លាយជាកូនក្រមុំ ដែលបានរៀបការជាមួយមនុស្សស្រលាញ់ដូច្នេះផងដែរ៕







