ចែឡេង ប៉ះ ទ្រី ដារ៉ាវុធ លើកដំបូង ក្នុងរឿងភាគបែបកំប្លែង ដឹងតែសើចចុកពោះហើយ

//s9.kh1.co/2e/2e3f7cbddced1121c51300721a5153a3214600f7.jpg
តារា & កម្សាន្ដ

 ១២-ធ្នូ-២០២៣ ៨ព្រឹក · ៩ ខែមុន

តើចែឡេង និងទ្រី ដារ៉ាវុធ នឹងមកអង្រួនសាច់រឿង ប្រឡាក់ក្រឡាគ្នាយ៉ាងណានោះទេ ប៉ុន្តែបើតាមការបង្ហើបពីអ្នកដឹកនាំរឿង

កម្សាន្ត៖ ចំណីចក្ខុ ប្លែកភ្នែក ប្លែកអារម្មណ៍ ថ្មីមកទៀតហើយ របស់ស្ថានីយទូរទស្សន៍ហង្សមាស ដែលបានត្រៀមផ្ដល់នូវសំណើច ស្រស់ស្រាយ តាមរយៈភាពយន្តភាគថ្មី ស្នេហាបែបកំប្លែងៗ គឺរឿង «ប្រពន្ធសក់ខ្លី» ប្រជុំដោយតារាសម្ដែងៗឆ្នើម ពោរពេញដោយទេពកោសល្យជាច្រើនរូប ជាពិសេសវត្តមានរបស់តួឯកស្រី ចែឡេង ត្រៀមប៉ះគ្នាជាមួយតួឯកប្រុស លោក ទ្រី ដារ៉ាវុធ។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស
ចែឡេង
ចែឡេង

តាមរយៈទំព័រហ្វេសប៊ុកផេក Hang Mease Khmer Drama បានបង្ហាញរូបភាព Poster ភាពយន្តភាគថ្មី គឺរឿង «ប្រពន្ធសក់ខ្លី» ដែលដឹកនាំសម្ដែងដោយលោក ខេមរៈ ដារ៉ា បានត្រៀមចាក់ផ្សាយឱ្យទស្សនិកជនទស្សនា លើកញ្ចក់ទូរទស្សន៍ហង្សមាស ចាប់ពីពេលនេះតទៅ។ អ្វីដែលគួរឱ្យចាប់អារម្មណ៍នោះ គឺវត្តមានរបស់ ចែឡេង ដែលដើរតួជានារីសក់ខ្លី បែបក្រមិចក្រមើម កំប្លុកកំប្លែង ប៉ះជាមួយកំលោះសង្ហា ទ្រី ដារ៉ាវុធ ធ្វើជាប្ដីប្រពន្ធនឹងគ្នានៅក្នុងរឿងមួយនេះ។

ទ្រី ដារ៉ាវុធ និងចែឡេង
ទ្រី ដារ៉ាវុធ និងចែឡេង

ដំណើររឿងលម្អិតមិនទាន់ដឹងថា តើចែឡេង និងទ្រី ដារ៉ាវុធ នឹងមកអង្រួនសាច់រឿង ប្រឡាក់ក្រឡាគ្នាយ៉ាងណានោះទេ ប៉ុន្តែបើតាមការបង្ហើបពីអ្នកដឹកនាំរឿង សាច់រឿងនេះគឺនិយាយពីស្នេហាបែបកំប្លែងៗ ធ្វើឱ្យអ្នកទស្សនាសើចរីករាយតែម្ដង។ ដូចនេះសម្រាប់អ្នកដែលចូលចិត្តភាពយន្តបែបកំប្លែងៗ មិនធ្វើឱ្យអារម្មណ៍តានតឹងពេក ភាពយន្តមួយនេះគឺដឹងតែត្រូវចិត្តហើយ។

រូបភាព
រូបភាព

មិនដឹងថា តើនារីសក់ខ្លី ដែលធ្វើឱ្យគ្រប់គ្នាយល់ថា នាងជាស្បៀននោះ តើអាចនឹងក្លាយជាអ្នកម៉ាក់វ័យក្មេងជាមួយលោកកំលោះ ទ្រី ដារ៉ាវុធ បានដែរឬទេ? តើអ្នកទាំងពីរចុងក្រោយ អាចប្រែក្លាយពីស្នេហាបំភ័ន្តភ្នែក គ្រួសារសងខាង អាចក្លាយជាស្នេហាពិតដែរឬទេ? ចម្ងល់ទាំងនេះ មានតែរង់ចាំតាមដានទស្សនា រឿងភាគ «ប្រពន្ធសក់ខ្លី» ដែលនឹងធ្វើការចាក់ផ្សាយរៀងរាល់ថ្ងៃចន្ទ អង្គារ ពុធ តាមរយៈកញ្ចក់ទូរទស្សន៍ហង្សមាស HDTV ចាប់ពីម៉ោង ០៧ ដល់ម៉ោង ០៨យប់ ៕

រូបភាព
រូបភាព
វីដេអូ
Som San
S.S

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T