ថៃ៖ គឺជារឿងដ៏រីករាយ សម្រាប់តារាសម្ដែង និងតារាកំប្លែង លោក KooTee ជាមួយនឹងគូស្នេហ៍ ដែលបានចូលរោងការជាមួយគ្នាយ៉ាងក្ដៅ កាលពីថ្មីៗនេះ បន្ទាប់ពីបានទាក់ទងមើលចិត្តគ្នាជាង ១០ឆ្នាំ។
ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័សជាមួយនឹងការរៀបចំពិធីមង្គលការដ៏មានសុភមង្គល តារាសម្ដែង លោក KooTee ក៏បានឆ្លៀតឱកាសអញ្ជើញអ្នកសារព័ត៌មាន ធ្វើសន្និសីទសារព័ត៌មាន ដើម្បីបើកបង្ហាញពីរឿងរ៉ាវ និងអារម្មណ៍ផ្ទាល់ខ្លួន ក្នុងថ្ងៃពិសេសនៃជីវិតអាពាហ៍ពិពាហ៍។ ហើយនៅក្នុងនោះដែរ គូស្វាមីភរិយាថ្មីថ្មោងមួយគូនេះ ក៏បានរៀបចំពិធីមង្គលការតាមប្រពៃណី នៅក្នុងបរិយាកាសសាមញ្ញមួយ ជាមួយសាច់ញាតិទាំងសងខាង រួមទាំងមិត្តភក្តិ ដែលបានមកចូលរួមធ្វើជាសាក្សី ទៀតផង។
យ៉ាងណាមិញ ក្រោយពីបានឃើញបែបនេះហើយ បណ្ដាហ្វេនៗជាច្រើន ក៏បានចូលរួមអបអរសាទរចំពោះរូបលោក ព្រមទាំងភរិយា និងជូនពរឲ្យកាន់តែមានក្ដីសុខនៅក្នុងជីវិតគ្រួសារ ផងដែរ៕
ប្រភព៖ Sanook
សូមទស្សនារូបភាពខាងក្រោម៖