កូរ៉េខាងត្បូង៖ កាលពីថ្ងៃទី២២ ខែធ្នូ កន្លងទៅនេះ ករណីអតីតតារា kpop ម្នាក់ កំពុងត្រូវបានចោទប្រកាន់ថា បានថតវីដេអូដោយគ្មានការអនុញ្ញាតលើរាងកាយរបស់អតីតមិត្តស្រីក្នុងពេលពួកគេកំពុងរួមភេទ។ តារារូបនេះបានណាត់ជួបមិត្តស្រី ហើយបានបញ្ចុះបញ្ចូលនាងឱ្យពាក់ក្រណាត់បិទបាំងភ្នែក មុនពេលលួចថតដោយសម្ងាត់ទៀតផង។
ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័សបើតាមអតីតមិត្តស្រីរបស់ idol រូបនេះ លោកបានចេញមុខសុំទោសនាងរួចហើយ ប៉ុន្ដែនាងនូវខឹងសម្បារព្រោះតែលោកនៅចង់ឲ្យនាងទុកមុខឲ្យដោយការដកពាក្យបណ្ដឹង ដោយខ្លួននៅតែចង់បង្ហាញមុខក្នុងកម្មវិធីកម្សាន្ត Verity show និង ចង់ Live Stream ទៀតផង។
បើយោងតាមប្រភពព័ត៌មានពីប៉ូលីសកូរ៉េខាងត្បូងបានឲ្យដឹងថា អតីតតារា Kpop ក្នុងករណីនេះ គឺ Choi Wooyoung ដែលជាអតីតសមាជិកក្រុម TST (Topsecret) ដែលលោកបានចាកចេញពីក្រុមកាលពីឆ្នាំ២០១៩ ដោយសារបញ្ហាសុខភាព។
មិនតែប៉ុណ្ណោះ គេដឹងដែរថា សមាជិកក្រុមម្នាក់ឈ្មោះ Kyeongha ក៏ធ្លាប់ត្រូវបានចោទប្រកាន់ករណីស្រដៀងនេះដែរ គឺបៀតបៀនផ្លូវភេទលើនារីមិនទាន់គ្រប់អាយុ ហើយក៏ត្រូវផ្តន្ទាទោសតាមផ្លូវច្បាប់។ ចំណែកឯ Choi Wooyoung ក្នុងករណីអតីតមិត្តស្រីប្ដឹងនេះវិញ នៅមិនទាន់ដឹងថាត្រូវកាត់ទោសយ៉ាងណានោះទេ នៅរងចាំប៉ូលីសបញ្ចប់ការស៉ើបអង្កេតសិន៕
ប្រភព៖ Korean News