កូរ៉េខាងត្បូង៖ កាលពីឆ្នាំ២០១២ បទ "Gangnam Style" របស់ តារាចម្រៀងទោលកូរ៉េ PSY បានកក្រើកពេញពិភពលោក គឺមិនត្រឹមតែល្បីនៅកូរ៉េទាំងមូលទេ តែក៏លេចមុខទៅដល់ឆាកអន្តរជាតិជាពិសេសគឺនៅប៉ែកអឺរ៉ុបផងដែរ។
ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័សក្នុងនោះក្បាច់រាំលោតនិងគ្រវីដៃ ក៏ជាក្បាច់រាំមួយដែលអ្នកគាំទ្រមានការចាំជាប់ក្នុងចិត្តផងដែរ ឲ្យតែឮដល់បទ "Gangnam Style" នេះ។
យ៉ាងណាមិញ នាថ្ងៃទី៣០ខែធ្នូឆ្នាំ២០២៣ នេះ MV បទ "Gangnam Style" នេះមានអ្នកចុចចូលមើលរហូតដល់ទៅ៥០០០ពាន់លាននាក់ ដែលធ្វើឲ្យក្លាយជា MV របស់កូរ៉េដំបូងគេដែលមានចំនួនអ្នកចុចចូលមើលដល់ប៉ុណ្ណេះ។
គួរបញ្ជាក់ផងដែរថា បទ "Gangnam Style" របស់ PSY នេះបានចេញផ្សាយកាលពីខែកក្កដាឆ្នាំ២០១២ ដែលរហូតមកទល់ពេលនេះមានរយៈពេល ១១ឆ្នាំ ៥ខែ និង១៥ថ្ងៃហើយ៕
ប្រភព៖ soompi