ទោះដាក់ខ្សែក្រវាត់ក៏អត់ប្រកួតដែរ! ក្របីព្រៃពេជ្រ សម្បត្តិបានទម្លាយច្បាស់ៗ ថាដាច់ខាតគាត់នឹងមិនប្រកួតជាមួយកីឡាករជើងខ្លាំងកម្ពុជារូបនេះឡើយ

//s9.kh1.co/99/99159f755848a6b07ac413ec958bbd20f78da4e8.jpg
កីទ្បា

 ០២-មករា-២០២៤ ១០ព្រឹក · ៦ ខែមុន

ក្របីព្រៃពេជ្រ សម្បត្តិបានទម្លាយច្បាស់ៗ ថាដាច់ខាតគាត់នឹងមិនប្រកួតជាមួយកីឡាករលំដាប់ A រូបនេះទេ

កម្ពុជា៖ កូនសិស្សរបស់លោកពេជ្រ សុផាន់ កីឡាកររហស្សនាមក្របីព្រៃ ពេជ្រ សម្បត្តិ បានទម្លាយកាលពីពេលថ្មីៗនេះថា ដាច់ខាតគាត់គឺមិនវាយជាមួយរៀមច្បងកីឡាកររហស្សនាមនាគខ្មៅឃីម ឌីម៉ានោះទេ។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស
ពេជ្រ សម្បត្តិ
ពេជ្រ សម្បត្តិ

ជឿជាក់ថា អ្នកគាំទ្រគុនខ្មែរនរណាៗក៏ស្គាល់អ្នកលេងដែលមានដើមកំណើតមកពីជាយដែនខេត្តបន្ទាយមានជ័យឃីម ឌីម៉ា ដែរ ថាគាត់ជាកីឡាករម្នាក់ដែលមានបច្ចេកទេស និងក្បាច់ល្អ។ ជាមួយគ្នានេះតាមរយៈក្បាច់វាយ អត្តចរិត និងឆន្ទៈនៅលើសង្វៀនរបស់គាត់ គឺបានធ្វើឱ្យកីឡាករជំនាន់ក្រោយចង់យកគម្រូតាម និងមានការគោរពគាត់ខ្លាំងចំពោះគាត់ ហើយក្នុងចំណោមនោះក៏មានសម្បត្តិម្នាក់ផងដែរ។

ឃីម ឌីម៉ា
ឃីម ឌីម៉ា

ដោយឡែកកាលពីមួយរយៈមុន កំឡុងពេលដែល សម្បត្តិ បានប្រកួតយកឈ្នះឃីម បូរ៉ា គឺបានធ្វើឱ្យអ្នកគាំទ្រជាច្រើនបានរំអុកផ្គូរផ្គងចង់ឱ្យ ឌីម៉ាជួបជាមួយ សម្បត្តិ ដើម្បីសងសឹកឱ្យប្អូនរបស់ខ្លួន ខណៈថ្មីៗនេះក៏មានការផ្គូរផ្គូរជើងខ្លាំងប្រចាំគីឡូ ៦០ ទាំង២នេះជាបន្តបន្ទាប់ទៀតដែរ។

ពេជ្រ សម្បត្តិ និងឃីម ឌីម៉ា
ពេជ្រ សម្បត្តិ និងឃីម ឌីម៉ា

ប៉ុន្តែទោះបីជាយ៉ាងណាក៏ដោយ នៅក្នុងកិច្ចសម្ភាសន៍ជាមួយនឹងសារព័ត៌មាន AMS Sports សម្បត្តិបានទម្លាយថា ដាច់ខាតគាត់គឺនឹងមិនវាយជាមួយនឹងឃីម ឌីម៉ានោះទេ ហើយហេតុផលគឺមិនមែនមកពីគាត់ខ្លាច ឬអ្វីនោះទេ តែគឺមកពីសម្បត្តិបានចាត់ទុកឌីម៉ាថាជារៀមច្បងម្នាក់ដែលខ្លួនគោរពតាំងពីយូរណាស់មកហើយ។

ពេជ្រ សម្បត្តិ
ពេជ្រ សម្បត្តិ

សូមទស្សនាវីដេអូសម្ភាសន៍ខាងក្រោម៖

Sem Kosal
K.S

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T