ម៉ាកយីហោល្បីលំដាប់ពិភពលោក New Balance ត្រៀមខ្លួនវាយលុកទីផ្សារកម្ពុជា!

//s9.kh1.co/41/41008d37407d651afa7cb54817528c567ca13725.jpg
សង្គម

 ១៩-មករា-២០២៤ ១០ព្រឹក · ១០ ខែមុន

New Balance ដែលជាក្រុមហ៊ុនឈានមុខគេលើពិភពលោកលើផ្នែកស្បែកជើង និងសំលៀកបំពាក់កីឡា មានមោទនភាពក្នុងការប្រកាស​ការបើកដំណើរការហាងលក់ជាផ្លូវការនៅប្រទេសកម្ពុជា។

ភ្នំពេញ៖ ក្រុមហ៊ុន New Balance ដែលជាម៉ាកយីហោឈានមុខគេលើពិភពលោកផ្នែកស្បែកជើង និងសំលៀកបំពាក់កីឡាបានប្រកាសយ៉ាងមុតមាំអំពីការបើកដំណើរការជាផ្លូវការហាងរបស់ខ្លួននៅ ប្រទេសកម្ពុជា។ នេះបានបង្ហាញ ពីជំហានដ៏គួរឱ្យកត់សម្គាល់របស់ក្រុមហ៊ុន New Balance ថាកម្ពុជាគឺជាប្រទេសបន្ទាប់ក្នុងទ្វីបអាស៊ី ដែលយីហោដ៏ធំមួយនេះមានវត្តមានដើម្បីពង្រីកទីផ្សាររបស់ខ្លួន។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស
រូបភាព
រូបភាព

ហាង New Balance ទីតាំងអុីអន ម៉ល ភ្នំពេញ មានលក់ផលិតផលគ្រប់មុខរបស់ខ្លួន!

ចំណុចដ៏គួរឱ្យចាប់អារម្មណ៍ និងមិនអាចមើលរំលងបានគឺ ក្រុមហ៊ុន New Balance បានបើកដំណើរការហាងលក់នៅជាង 4,000 កន្លែងនៅទូទាំងពិភពលោក។ សម្រាប់ប្រទេសកម្ពុជា​​ ក្រុមហ៊ុនលំដាប់ពិភពលោក New Balance ក៏បានពង្រីកទីផ្សាររបស់ខ្លួនជាមួយនឹងហាងលក់ផ្តាច់មុខចំនួន 4 ក្នុងទីតាំងសំខាន់ៗ​ នៅចំកណ្តាលរាជធានីភ្នំពេញដែលមាននៅ ផ្សារទំនើប ជីប ម៉ុង មេហ្គាម៉ល ២៧១ ​និងនៅតាមសាខាផ្សារទំនើប អុីអនម៉ល ទាំង 3 ដែលរួមមាន អុីអនម៉ល សែនសុខស៊ីធី អុីអនម៉ល មានជ័យ និង អុីអនម៉ល ភ្នំពេញ។ នេះគឺជាជំហានដ៏​សំខាន់​របស់ម៉ាកយីហោដ៏ល្បីមួយនេះ ក្នុងការនាំផលិតផលរបស់ខ្លួនមកជូន​អតិថិជន​កម្ពុជា​យើង ដើម្បី៎ផ្ដល់នូវ​បទពិសោធន៍ថ្មីៗ ដោយផ្ទាល់នៅប្រទេសកម្ពុជា​ជាមួយផលិតផលទាំងអស់របស់ New Balance។

រូបភាព
រូបភាព

New Balance ដែលជាក្រុមហ៊ុនឈានមុខគេលើពិភពលោកលើផ្នែកស្បែកជើង និងសំលៀកបំពាក់កីឡា មានមោទនភាពក្នុងការប្រកាសការបើកដំណើរការហាងលក់ជាផ្លូវការនៅប្រទេសកម្ពុជា។

ការពង្រីកទីផ្សារមកកម្ពុជានេះគឺស្របតាមការប្តេជ្ញា និងឆន្ទៈរបស់ក្រុមហ៊ុន New Balance ដែលតែងតែផ្តល់នូវផលិតផលដែលមានគុណភាពខ្ពស់ និងបទពិសោធន៍សេវាកម្មអតិថិជនដ៏ឆ្នើមរបស់ខ្លួ​ នទូទាំងពិភពលោក។ ទីតាំងហាងដែលបានជ្រើសរើសទាំងអស់ គឺ​ក្រុមហ៊ុនតែងតែផ្ដោតសំខាន់ទៅលើ ភាពងាយស្រួលស្វែងរក និងងាយទៅដល់​ សម្រាប់អតិថិជនទាំងអស់ ហើយហាងនីមួយៗ សុទ្ធសឹងតែមានលក់ផលិតផលដ៏សម្បូរបែបគ្រប់មុខទាំងអស់របស់ New Balance សម្រាប់អ្នកចូលចិត្តលេងកីឡា រួមទាំងអ្នកដែលចូលចិត្តម៉ូតពេញនិយម ទាន់សម័យថ្មីៗ។

ហាងលក់ផ្តាច់មុខទាំង 4 របស់ New Balance នៅកម្ពុជាមានទីតាំងនៅតាមកន្លែងទីប្រជុំជនធំទូទាំងប្រទេស ដែលនឹងបំពេញតម្រូវការអតិថិជនជាច្រើនផ្សេងៗ គ្នា ហើយក៏ធ្វើអោយអតិថិជនងាយស្រួលក្នុងការស្វែងរក និងសាកល្បងប្រើប្រាស់ផលិតផល New Balance ជាងមុនផងដែរ។​ 

លោក Darryl Peacock ដែលជានាយកគ្រប់គ្រងទូទៅរបស់ក្រុមហ៊ុន New Balance ប្រចាំនៅប្រទេសកម្ពុជា និងជានាយកក្រុមហ៊ុន MAP Active (Cambodia) Co., Ltd. បានសម្តែងភាពរីករាយ អបអរសាទរចំពោះការឈានជើងរបស់ New Balance មកកាន់ទីផ្សារកម្ពុជា។

New Balance ជាម៉ាកយីហោមួយដ៏មានកេរ្តិ៍ឈ្មោះល្បីល្បាញអស់រយៈកាលជាយូរយារ ណាស់មកហើយក្នុងការផ្តល់ជូននូវផលិតផលបែបកីឡា រួមទាំងផលិតផលទូទៅ​​ ដែលមានភាពទាន់សម័យផងដែរ។

លោក​បញ្ជាក់​ទៀតថា កម្ពុជា​ជា​ទីផ្សារ​ដ៏​មាន​សក្ដានុពលមួយ ហើយ New Balance ត្រូវ​បាន​គេ​ទទួលស្គាល់​ និងប្រើប្រាស់យ៉ាង​ច្រើន​ក្នុង​ប្រទេស​កម្ពុជា​ ទាំង​ម៉ូតបែប Street Fashion  និង​ម៉ូតបែប​កីឡា។ ហាង New Balance នឹងក្លាយជាផ្នែកដ៏សំខាន់មួយក្នុងការនាំយកផលិតផលប្រេនដែលមានគុណភាពល្អ និងបង្កើនបទពិសោធន៍របស់អតិថិជនផងដែរ។

ដំណើរប្រតិបត្តិការនៅក្នុងប្រទេសកម្ពុជាគឺស្ថិតនៅក្រោមការគ្រប់គ្រងដ៏​យកចិត្តទុកដាក់របស់ក្រុមហ៊ុន MAP Active (Cambodia) Co., Ltd. ដែលជាក្រុមហ៊ុននាំចូល និងចែកចាយម៉ាកយីហោផលិតផលកីឡា និងផលិតផលសម្រាប់ការស់នៅផ្សេងៗទៀត ឈានមុខគេនៅក្នុងតំបន់។

សម្រាប់ផែនការតទៅមុខទៀតក្រុមហ៊ុន MAP Active Cambodia មានមហិច្ឆតាក្នុងការពង្រឹងវត្តមានរបស់ម៉ាកយីហោ New Balance នៅក្នុងប្រទេសកម្ពុជាអោយកាន់តែប្រសើរជាលំដាប់។ នៅក្នុងឆ្នាំ 2024 ក្រុមហ៊ុនមានគោលបំណងបើកហាង New Balance ចំនួន​ 2 សាខាបន្ថែមទៀតនៅក្នុងប្រទេសកម្ពុជា ដើម្បីរួមចំណែកដល់យុទ្ធសាស្ត្រអភិវឌ្ឍម៉ាកយីហោរបស់ខ្លួន ក្នុងការសម្រេចគោលដៅនៃការបើកហាងសរុបចំនួន 6 នៅក្នុងឆ្នាំតែមួយ។ កិច្ចខិតខំប្រឹងប្រែងប្រកបដោយមហិច្ឆតានេះ មានគោលបំណងពង្រឹងជំហររបស់ New Balance  ក្នុងនាមជាម៉ាកយីហោផលិតផលកីឡា ដែលឈានមុខគេនៅប្រទេសកម្ពុជា។

នេះជាការបោះជំហានទៅមុខដ៏សំខាន់ ដែលបង្ហាញពីទំព័រថ្មីនៃដំណើរជុំវិញពិភពលោករបស់ New Balance និងការប្តេជ្ញាចិត្តរបស់ក្រុមហ៊ុនក្នុងការផ្តល់នូវផលិតផល និងបទពិសោធន៍ដ៏អស្ចារ្យដល់អតិថិជនកម្ពុជាទាំងអស់ផងដែរ។

សម្រាប់ព័ត៌មានថ្មីៗ និងលម្អិតបន្ថែមទៀត សូមចូលទៅកាន់ហ្វេសបុកផេកផ្លូវការរបស់ New Balance៖ https://www.facebook.com/NewBalanceKHstore/

#NewBalanceKH

Som San
S.S

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T