បរទេស៖ ក្លិបបិសាចក្រហម Manchester United ត្រូវបានគេរាយការណ៍ថា បានបើកភ្លើងខៀវឱ្យក្លិបមកពីលីគ Saudi Pro League របស់ អារ៉ាប៊ីសាអ៊ូឌីត ចុះកុងត្រាយក Jadon Sancho និង Antony ដោយសារពួកគេបានចាត់ទុកខ្សែប្រយុទ្ធទាំង ២ រូបនេះថាជាចំណែកលើសរបស់ក្លិប។
ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័សខ្សែប្រយុទ្ធស្លាបទាំង ២ បច្ចុប្បន្នកំពុងជួបស្ថានភាពមិនសូវល្អប៉ុន្មាននោះទេ ដោយពួកគេទាំង ២ ត្រូវបាន Man UTD ចុះកុងត្រាយកមកក្នុងតម្លៃសរុបចូលគ្នារហូតដល់ទៅ ១៥៥ លានផោន ឬប្រមាណជា (១៩៧ លានដុល្លារអាមេរិក) ប៉ុន្តែផ្ទុយមកវិញ Antony បង្ហាញខ្លួន ២២ ប្រកួតកន្លងមក ពួកគេបែជាមិនទាន់រកបានសូម្បីមួយគ្រាប់ និងមួយ assist ចំណែក Sancho វិញកំពុងខ្ចីជើងទៅ Dortmund វិញ បន្ទាប់ពីមានការទាស់ទែងពាក្យសម្តីជាមួយលោក Erik ten Hag។
យោងតាមការចុះផ្សាយដោយសារព័ត៌មាន Evening Standard បានឱ្យដឹងថា ក្រុមបិសាចក្រហមគឺមានបំណងចង់លក់ខ្សែប្រយុទ្ធទាំង ២ នាក់ខាងលើទៅឱ្យក្លិបនៅ Saudi Pro League ក្នុងម្នាក់តម្លៃ ៥០ លានផោន ឬប្រមាណជា (៦៤ លានដុល្លារអាមេរិក)។
ប្រភពដដែលបានបន្ថែមថា ក្នុងរយៈពេលប៉ុន្មានឆ្នាំចុងក្រោយនេះ Man UTD គឺមានបញ្ហាក្នុងការលក់កីឡាករចេញ ហើយកាលពីខែ ធ្នូ កន្លងទៅនាយកប្រត្តិបត្តិលោក John Murtough បានទៅជួបផ្ទាល់ជាមួយមន្ត្រីពាក់ព័ន្ធរបស់ អារ៉ាប៊ីសាអ៊ូឌីត ដើម្បីផ្សារភ្ជាប់ទំនាក់ទំនង។ ជាមួយគ្នានេះ ពួកគេសង្ឃឹមថាទំនាក់ទំនងនេះនឹងអាចទាក់ទាញក្លិបមកពី Saudi Pro League ឱ្យចាប់អារម្មណ៍ចង់បានកីឡាកររបស់ពួកគេនៅរដូវក្តៅខាងមុខ។
ប្រភព៖ Metro