ភ្នំពេញ ថ្ងៃទី២៤ ខែមករា ឆ្នាំ ២០២៤៖ ដើម្បីអបអរសាទរពិធីបុណ្យចូលឆ្នាំប្រពៃណីចិនខាងមុខនេះ ស្រាបៀរ ABC ដែលជាកំពូលស្រាបៀរស្តោតតាំងពីឆ្នាំ១៩៩៦ នឹងប្រារព្ធព្រឹត្តិការណ៍ ដ៏ប្លែក អស្ចារ្យ ដែលពុំធ្លាប់មានពីមុនមក ព្រឹត្តិការណ៍ដ៏ប្លែកភ្នែកនេះ នឹងប្រារព្ធឡើងនៅតាមទីតាំងចំនួន ១១ កន្លែងរួមមាន ផាប់, បៀរហ្គាឌិន, និង ផ្សារទំនើបនានា។ គួរកោតសរសើរនូវគំនិតដ៏ឆ្នៃប្រឌិតរបស់ស្រាបៀរ ABC ដែល បង្កើតព្រឹត្តិការណ៍បែបសហសម័យមួយនេះឡើងដោយរួមបញ្ចូលគ្នានូវទំនៀមទម្លាប់ប្រពៃណី និង ភាពទំនើបទាន់សម័យ ដែលញ៉ាំងអោយព្រឹត្តិការណ៍ដ៏អសា្ចរ្យនេះ កាន់តែរំភើប និងកាន់តែបំផុសឡើងនូវឧត្តមភាពដ៏ល្អឯក។ អំឡុងកម្មវិធីដ៏អស្ចា្យនេះ លោកអ្នកនឹងមានឳកាសភ្លក់ឳជារសដ៏ប្រណិត នៃ ABC reserve ដែលជាប្រភេទស្រាបៀររួមបញ្ជូលនូវវីស្គីដ៏ប្រណិត និងជាពិសេសទទួលបាននូវអាំងប៉ាវលាភសំណាង ពីក្រុមការងារ ដ៏រួសរាយ និងស្រស់ស្អាត របស់ស្រាបៀរABC។
ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស
នេះសបញ្ជាក់អោយឃើញពីការយកចិត្តទុកដាក់ពីសំណាក់ស្រាបៀរ ABC
ជូនដល់អតិថិជនគ្រប់ៗរូប គឺថា ស្រាបៀរ ABC មិនត្រឹមតែផ្ដល់ជូននូវស្រាបៀរដ៏ប្រណិត និងល្អឯកប៉ុណ្ណោះទេ ថែមទាំងផ្ដល់នូវមហាលាភសំណាង ជូនដល់អតិថិជនដូចដែលបានសន្យា ដើម្បីអោយស្របទៅនឹងពាក្យស្លោករបស់ខ្លួនថា ក្រេបឳជារសនៃភាពរុងរឿងជាមួយ ស្រាបៀរ ABC ដែលនឹងធ្វើអោយលោកអ្នកចងចាំនូវគ្រប់ពេលវេលាល្អៗជាមួយស្រាបៀរ ABC ។
![[នេះជាកាលវិភាគ និងទីតាំងទាំង ចំនួន ១១ កន្លែងនៃកម្មវិធីសម្ដែងលោតម៉ុងសាយដ៏អស្ចារ្យ នាំលាភ នាំជ័យពី ស្រាបៀរ ABC]](https://s9.kh1.co/__image/w=650,h=342,q=100/23/23aaba1da09833f63e0861592eef74bb0519a4f8.png)
![[នេះជាកាលវិភាគ និងទីតាំងទាំង ចំនួន ១១ កន្លែងនៃកម្មវិធីសម្ដែងលោតម៉ុងសាយដ៏អស្ចារ្យ នាំលាភ នាំជ័យពី ស្រាបៀរ ABC]](https://s9.kh1.co/__image/w=650,h=342,q=100/1f/1f9bfacc080e8a561820980fdc3a8ff9dec259d6.png)
ទស្សនាការសម្ដែងលោតម៉ុងសាយ នាំលាភ នាំជ័យ នៅតាមទីតាំងដែលបានកំណត់ និងរីករាយជាមួយប្រូម៉ូសិនដ៏ពិសេសនៅក្នុងហាងនានា (ផាប់ និង បៀរហ្គាឌិន) រាល់ពេលលោកអ្នកជាវ ស្រាបៀរ ABC អិចស្ត្រាស្តោតចំនួន ៦ដប ឬ ស្រាបៀរ ABC reserve ចំនួន ៣ដប នឹងទទួលបានអាំងប៉ាវលាភសំណាងមួយដែលមានកាតកោសរង្វាន់មួយសន្លឹក ដើម្បីមានឳកាសឈ្នះរង្វាន់ពី ស្រាបៀរ ABC អិចស្ត្រាស្តោត និង ABC reserve ដែលជាប្រភេទស្រាបៀររួមបញ្ជូលនូវវីស្គីដ៏ប្រណិតដំបូងគេបង្អស់នៅកម្ពុជា។

មិនទាន់អស់នោះទេ រាល់ពេលលោកអ្នកជាវ ស្រាបៀរABC នៅតាមបណ្ដារផ្សារទំនើបតូចៗ ឬធំនានាដូចជា៖ ហាង S-liquor ,ផ្សារទំនើបLucky andផ្សារ Makro លោកអ្នកនឹងទទួលបានអាំងប៉ាវលាភសំណាងពិសេស។
ឆ្នាំនេះ ស្រាបៀរABC ពិតជាមានមោទនភាព ដែលបានប្រារព្ធព្រឹត្តិការណ៍បុណ្យចូលឆ្នាំប្រពៃណីចិនដ៏អស្ចា្យ និង ប្លែកគេ។ ស្រាបៀរABC មិនផ្ដោតតែទៅលើការជប់លៀងតែមួយមុខនោះទេ ABCគិតគូរទៅដល់ បទពិសោធន៍អបអរសាទរឆ្នាំថ្មី ដែលប្លែក និង ទាក់ទាញអារម្មណ៍អតិថិជនទាំងអស់ ក៏ដូចជាគិតគូរដល់បទពិសោធន៍ទទួលសា្វគមន៍ឆ្នាំថ្មី ដែលឆ្ពោះទៅកាន់ឧត្តមភាពដ៏ល្អឯករួមគ្នា ។
កុំខកខានព្រឹត្តិការណ៍ដ៏អសា្ចរ្យនេះ ចូលរួមទាំងអស់គ្នា អបអរសាទរពិធីបុណ្យចូលឆ្នាំចិនដ៏អសា្ចរ្យជាមួយស្រាបៀរABC ទទួលយកបទពិសោធន៍ដ៏អស្ចារ្យ ទទួលយកលាភសំណាងឆ្នាំថ្មី ដោយ ក្រេបឳជារសនៃភាពរុងរឿងជាមួយ ស្រាបៀរ ABC៕
