បរទេស៖ ក្លិបបិសាចក្រហម Manchester United ត្រូវបានគេរាយការណ៍ថា បានកំណត់អត្តសញ្ញាណអ្នកចាត់ការរបស់ Bayern Munich បច្ចុប្បន្នលោក Thomas Tuchel ជាបេក្ខភាពមកជំនួសលោក Erik ten Hag នៅដំណាច់រដូវកាលនេះ ក្នុងករណីប្រសិនបើលោក Ten Hag ត្រូវបណ្តេញចេញពីតំណែង។
ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័សជាការពិតណាស់ ស្ថានភាពរបស់ Ten Hag ជាមួយ Man UTD ឥឡូវនេះហាក់មិនសូវល្អប្រសើរប៉ុន្មានទេ ហើយម្យ៉ាងទៀតកៅអីរបស់លោកក៏កំពុងឡើងកម្តៅខ្លាំងផងដែរ បន្ទាប់ពីលោកដឹកនាំក្រុមបិសាចក្រហមកន្លងមកមិនសូវទទួលបានលទ្ធផលល្អ ខណៈម្ចាស់ភាគហ៊ុនលោក Sir Jim Ratcliffe កំពុងតែពិចារណាលើអនាគតរបស់បុរសវ័យ ៥៣ ឆ្នាំរូបនេះ។
បើយើងនិយាយពីស្ថានភាពជាក់ស្តែងបច្ចុប្បន្ន លទ្ធភាពដែលលោក Tuchel មកដឹកនាំ Man UTD វាអាចនឹងក្លាយជារឿងពិបាក ដោយសារតែលោកកំពុងនៅដឹកនាំ Bayern នៅឡើយ ប៉ុន្តែយោងតាមការចុះផ្សាយរបស់កាសែត Telegraph បានឱ្យដឹងថា លោក Tuchel ឥឡូវនេះកំពុងទទួលរងសម្ពាធខ្លាំងជាមួយការដឹកនាំក្លិបយក្សរបស់ អាល្លឺម៉ង់ ក្រោយឥឡូវនេះ Bayern កំពុងឈរនៅលេខរៀងទី ២ ពីក្រោមក្រុម Bayer Leverkusen នៃលីគ Bundesliga។
ប្រភពដដែលបានបន្ថែមថា លោក Tuchel ក៏តែងតែទទួលរងនូវការរិះគន់ចំពោះការដឹកនាំរបស់លោកពីសំណាក់វីរបុរសរបស់ក្លិបជាញឹកញាប់ផងដែរ ដូច្នេះហើយទើបធ្វើឱ្យលោកមានបំណងចង់ត្រឡប់មកដឹកនាំក្លិបនៅអង់គ្លេសវិញ ប្រសិនបើលោកត្រូវ Bayern Munich បណ្តេញចេញពីតំណែង។
ប្រភព៖ Metro