បរទេស៖ កាន់តែចាប់អារម្មណ៍ខ្លាំងឡើង ក្រោយពីបានឃើញ Victoria Beckham និងកូនប្រសាស្រី Nicola Peltz បានបង្ហាញទំនាក់ទំនងយ៉ាងជិតស្និទ្ធរបស់ពួកគេភ្លាមៗ នៅឯការបញ្ចាំងភាពយន្តថ្មី នៅ Los Angeles កាលពីថ្ងៃទី ៣ ខែកុម្ភៈ កន្លងទៅនេះ។
ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័សថ្មីៗនេះ តារាស្រី Nicola Peltz បានចូលរួមការសម្ពោធរឿង «Lola» ជាមួយគ្រួសារ Beckham (លើកលែងតែឪពុក លោក David Beckham ដែលមិនមានវត្តមាន) និងមិត្តជិតស្និទ្ធ តារាចម្រៀងស្រី Selena Gomez ។
ក្នុងនោះដែរ តាមរយៈរូបភាពដែលបានបង្ហាញឡើង Nicola Peltz បានឈរថតរូបក្នុងឈុតពណ៌សទាន់សម័យ និងបានបង្ហាញខ្លួនយ៉ាងស្និទ្ធស្នាលជាមួយម្តាយក្មេក ថែមទាំងកាន់ស្មា Victoria ធ្វើឲ្យមនុស្សជាច្រើនរំភើបចិត្ត។ អ្វីដែលពិសេសជាងនេះទៅទៀតនោះ គឺសម្លៀកបំពាក់ដែល Nicola បានស្លៀកពាក់ក្នុងកម្មវិធីនោះ គឺជាម៉ូដចុងក្រោយបំផុតរបស់ Victoria សម្រាប់កូនប្រសាស្រី ទៀតផង។
យ៉ាងណាមិញ នេះហាក់ដូចជាមើលឃើញថា អ្នកទាំងពីរបានដោះស្រាយ «ជម្លោះ» ដ៏យូររបស់ពួកគេ ហើយក្រោយពីបានផ្សះផ្សាគ្នាភ្លាម ពួកគេបានទុកអតីតកាលចោល និងបានបង្ហាញកាយវិការយកចិត្តទុកដាក់ និងស្រលាញ់គ្នា ខណៈតាមរយៈរូបថតជាច្រើនសន្លឹកនេះ គេអាចមើលឃើញថា ពួកគេបានបង្ហាញស្នាមញញឹមយ៉ាងស្រស់ស្រាយ ពោរពេញដោយក្ដីសុខ ផងដែរ៕
ប្រភព៖ Ngoisao.vn
សូមទស្សនារូបភាពខាងក្រោម៖