ភ្ញៀវទេសចរបរទេសចម្រុះជាតិសាសន៍ ៥៦០នាក់ ធ្វើទស្សនកិច្ចនៅខេត្តតំបន់ឆ្នេរ

//s9.kh1.co/5f/5f830366fe99c6407c7f5d4cd32be33e23f9ac1e.jpg
សង្គម

 ១១-កុម្ភៈ-២០២៤ ១០ព្រឹក · មួយឆ្នាំមុន

ភ្ញៀវទេសចរបរទេសចម្រុះជាតិសាសន៍ ៥៦០នាក់ ធ្វើទស្សនកិច្ចនៅខេត្តតំបន់ឆ្នេរ

ក្រុងព្រះសីហនុ៖​ នាវាទេសចរណ៍បរទេស Sea Bourn ENCORE បាននាំភ្ញៀវទេសចរចម្រុះជាតិសាសន៍ជាង ៥០០នាក់ ចូលចតនៅកំពង់ផែស្វយ័តក្រុងព្រះសីហនុ ដើម្បីធ្វើទស្សនកិច្ចនៅខេត្តតំបន់ឆ្នេរនាទិសនិរតី នៃព្រះរាជាណាចក្រកម្ពុជា ពិសេសនៅខេត្តព្រះសីហនុមុននឹងចាកចេញទៅប្រទេសវៀតណាម ។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

មន្ត្រីនគរបាលអន្តោប្រវេសន៍្តច្រកទ្វារអន្តរជាតិ កំពង់ផែស្វយ័តក្រុងព្រះសីហនុ បានឱ្យដឹងថា នៅព្រឹកថ្ងៃសុក្រ ១៥រោច ខែបុស្ស ឆ្នាំថោះ បញ្ចស័ក ព.ស ២៥៦៧ ត្រូវនឹងថ្ងៃទី០៩ ខែកុម្ភៈ ឆ្នាំ២០២៤នេះ នាវាទេសចរណ៍បរទេសមួយគ្រឿងមានឈ្មោះ Sea Bourn ENCORE មានសញ្ជាតិ BAHAMAS មានបណ្តោយ ២១០,៥០ម៉ែត្រ ទទឹង ២៨ម៉ែត្រ ជម្រៅទឹក ៦ម៉ែត្រ បានធ្វើដំណើរចាកចេញពីប្រទេសថៃ ចូលសំចតនៅកំពង់ផែស្វយ័តក្រុងព្រះសីហនុ នៅវេលាម៉ោង ៦ និង៣០នាទី ព្រឹកថ្ងៃទី០៩ ខែកុម្ភៈ ឆ្នាំ២០២៤។ នាវានេះមានគម្រោងចាកចេញពីកំពង់ផែស្វយ័តក្រុងព្រះសីហនុ នៅវេលាម៉ោង១៩ និង៤០នាទី ថ្ងៃទី០៩ ខែកុម្ភៈ ឆ្នាំ២០២៤ ឆ្ពោះទៅកាន់ប្រទេសវៀតណាម ។

ភ្ញៀវទេសចរដែលធ្វើដំណើរតាមនាវា Sea Bourn ENCORE មានចំនួនសរុប ៥៦០នាក់ ស្រីចំនួន ២៨៥នាក់ ដែលមាន ២៨សញ្ជាតិ និងមាននាវិកសរុបចំនួន ៤២៥នាក់ ស្រី ១០២នាក់ មាន ៤៧សញ្ជាតិ ។ ភ្ញៀវទេសចរដែលបានធ្វើដំណើរតាមនាវាទេសចរណ៍ ភាគច្រើនជាមនុស្សដែលមានវ័យ ចំណាស់ ហើយក្នុងចំណោមភ្ញៀវទេសចរទាំងអស់ ភ្ញៀវដែលមានសញ្ជាតិច្រើនជាងគេមាន អាម៉េរិកចំនួន ៣១១នាក់, អង់គ្លេស ១២២នាក់, ក្រៅពីនោះមានភ្ញៀវទេសចរចម្រុះជាតិសាសន៍ផ្សេងទៀត ។ ក្នុងចំណោមភ្ញៀវទេសចរបរទេស ដែលធ្វើដំណើរតាមនាវា Sea Bourn ENCORE មានភ្ញៀវទេសចរចូលក្នុងប្រទេសកម្ពុជា ចេញទៅសៀមរាបមានចំនួន១៩នាក់ ស្រី១០នាក់ ស្មើនឹង ២សញ្ជាតិ ។

ភ្ញៀវទេសចរបរទេសធ្វើដំណើរទស្សនកិច្ច នៅតាមទីប្រជុំជននានាក្នុងក្រុងព្រះសីហនុ មានដូចជា ទីប្រជុំជនផ្សារលើ, តំបន់រមណីយដ្ឋានវប្បធម៌ក្នុងខេត្តមានដូចជា វត្តឥន្ទញ្ញាណ, វត្តជោតញ្ញាណ (ក្រុងព្រះសីហនុ), តំបន់នេសាទទំនប់រលក (ភូមិ៣), តាមតំបន់ឆ្នេរសមុទ្រក្នុងខេត្តព្រះសីហនុ, និងរូបសំណាកសំខាន់ក្នុងខេត្តព្រះសីហនុ មានដូចជា រូបសំណាកព្រះថោងនាងនាគ, និងរូបសំណាកផ្សេងទៀត ។ ទន្ទឹមនោះក៏មានការការពារសន្តិសុខ សុវត្ថិភាព ពីកងកម្លាំងសមត្ថកិច្ច ព្រមទាំងមានការសម្របសម្រួលពីអាជ្ញាធរក្រុង អាជ្ញាធរខេត្តប្រកបដោយសុវត្ថិភាព។

សូមរម្លឹកថា កាលពីថ្ងៃទី២៩ ខែមករា ឆ្នាំ២០២៤ នាវាទេសចរណ៍ Sea Bourn ENCORE បាននាំភ្ញៀវទេសចរចម្រុះជាតិសាសន៍ជាង ៥០០នាក់ចូលចត ធ្វើទស្សនកិច្ចនៅខេត្តព្រះសីហនុ ៕

ប្រភព៖ ក្រសួងព័ត៌មាន

រូបភាព
រូបភាព
រូបភាព
រូបភាព
រូបភាព
រូបភាព
រូបភាព
រូបភាព
រូបភាព
រូបភាព
រូបភាព
រូបភាព
Roth Karona
R.N

អត្ថបទទាក់ទង

//s9.kh1.co/e2/e2f115dc57b487016b88fb2021d11b76d3032a88.jpg

មន្ទីរពេទ្យ​មិត្តភាពខ្មែរ-សូវៀតបានសហការជាមួយក្រុមគ្រូពេទ្យ​​មកពីប្រទេស​​អូស្ត្រាលី ដើម្បីធ្វើការវះកាត់​​ជំងឺរោគស្រ្តី ជូនស្រ្តីដែលមានវិបត្តិ ចាប់ពីថ្ងៃទី២០ ដល់ថ្ងៃទី២៥ ខែមេសា ឆ្នាំ២០២៥ខានមុខនេះ!

 ២០-កុម្ភៈ-២០២៥ 
 ២ល្ងាច · ២ ថ្ងៃមុន
រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T