រកឃើញបង្គាមានចាក់ ចាហួយ ប្រមាណជាង៤តោន ម្តុំត្រឡោកបែក!

//s9.kh1.co/4f/4f55441df4384396df4cb47afc2d493edba0d91e.jpg
សង្គម

 ១៣-កុម្ភៈ-២០២៤ ១០ព្រឹក · មួយឆ្នាំមុន

ក.ប.ប. រកឃើញបង្គាមានចាក់ ចាហួយ ប្រមាណជាង៤តោន ទីតាំងលក់ និងចែកចាយគ្រឿងសមុទ្រ ម្តុំត្រឡោកបែក ស្ថិតក្នុងសង្កាត់ទឹកថ្លា ខណ្ឌសែនសុខ រាជធានីភ្នំពេញ ។

ភ្នំពេញ៖ នៅថ្ងៃទី៨ ខែកុម្ភៈ ឆ្នាំ២០២៤ លោក ង៉ែត ចេក អគ្គនាយករង ក.ប.ប. តំណាង ឯកឧត្តម ផាន អូន ប្រតិភូរាជរដ្ឋាភិបាលកម្ពុជា ទទួលបន្ទុកជាអគ្គនាយក នៃអគ្គនាយកដ្ឋានការពារអ្នកប្រើប្រាស់ កិច្ចការប្រកួតប្រជែង និងបង្ក្រាបការក្លែងបន្លំ «ក.ប.ប.» បានដឹកនាំមន្ត្រីនៃសាខា ក.ប.ប. រាជធានីភ្នំេពញ បានបើកយុទ្ធនាការត្រួតពិនិត្យសុវត្ថិភាពម្ហូបអាហារជូនប្រជាពលរដ្ឋ ក្នុងមុនថ្ងៃចូលឆ្នាំប្រពៃណីចិនវៀតណាមចូលមកដល់ ដោយត្រួតពិនិត្យទៅលើទីតាំងលក់ និងចែកចាយគ្រឿងសមុទ្រ ម្តុំត្រឡោកបែក ស្ថិតក្នុងសង្កាត់ទឹកថ្លា ខណ្ឌសែនសុខ រាជធានីភ្នំពេញ ។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស
រូបភាព
រូបភាព

ក្នុងប្រតិបត្តិការត្រួតពិនិត្យនេះ មានការចូលរួមសហការពីមន្ត្រីជំនាញនៃនាយកដ្ឋានមន្ទីរពិសោធន៍ នៃអគ្គនាយកដ្ឋាន ក.ប.ប. និងការិយាល័យប្រឆាំងបទល្មើស សេដ្ឋកិច្ច នៃស្នងការដ្ឋានរាជធានីភ្នំពេញ និងអាជ្ញាធរដែនដី។

រូបភាព
រូបភាព

ជាលទ្ធផល ពុំបានរកឃើញមានផលិតផលមានសាធាតុគីមីហាមឃាត់ទេ ប៉ុន្តែបានរកឃើញមានការចាក់ចាហ៊ួយលើក្បាលបង្គា សរុបចំនួន២២៦កេស ស្មើនឹង ៤,២៣៥គីឡូក្រាម ដែលកម្លាំងមន្ត្រីយើងរកឃើញ នៅលើរថយន្តដែលកំពង់ចែកចាយ និងនៅតាមស្តង់លក់មួយចំនួនម្តុំត្រឡោកបែក។

រូបភាព
រូបភាព

ដោយមានការអនុញ្ញាតពី ឯកឧត្តមព្រះរាជអាជ្ញា នៃអយ្យការអមសាលាដំបូងរាជធានីភ្នំពេញ បានធ្វើការដកហូត និងយកទៅបំផ្លាញចោលនូវផលិតផលបង្គាមានចាក់ចាហ៊ួយទាំងនោះ តាមនីតិវិធីនៅទីលានចាក់សម្រាមខណ្ឌដង្កោ។

រូបភាព
រូបភាព

ឆ្លៀតក្នុងឱកាសនោះដែរ មន្ត្រីជំនាញ នៃអគ្គនាយកដ្ឋាន ក.ប.ប. ក៏បានពន្យល់ណែនាំអាជីវករ អ្នកលក់រាយ និងតាមស្តង់ដែលតាំងលក់ផលិតផលគ្រឿងសមុទ្រ និងសម្ភារៈប្រើប្រាស់ នៅក្នុងថ្ងៃពិធីនេះលក់ឱ្យបានត្រឹមត្រូវ និងមានសុចរិតភាព ដើម្បីធានាបាននូវការការពារសុខុមាលភាព និងផលប្រយោជន៍អ្នកប្រើប្រាស់។

ក្នុងករណីផលិតផលណាដែលអាចប៉ះពាល់បញ្ហសុខភាព ដល់អ្នក ទទួលទាន សូមបងប្អូន ផ្តល់ព័ត៌មាន ឬដាក់ពាក្យបណ្តឹងមកកាន់អគ្គនាយកដ្ឋាន ក.ប.ប. ឬតាម CCF Complaint App នៃក្រសួងពាណិជ្ជកម្មដោយផ្ទាល់៕

រូបភាព
រូបភាព

អគ្គ.ការពារអ្នកប្រើប្រាស់ កិច្ចការប្រកួតប្រជែង និងបង្ក្រាបការក្លែងបន្លំ CCF

រូបភាព
រូបភាព
រូបភាព
រូបភាព
Roth Karona
R.N

អត្ថបទទាក់ទង

//s9.kh1.co/4b/4bfd2108d2c6c8bb151b1edf2c8c8e41eea71839.jpg

ឯកឧត្តម ឧត្តមសេនីយ៍ឯក ជួន ណារិន្ទ នឹងចាន់វិធានការជំនាញ ដើម្បីបង្ការ ទប់ស្កាត់ករណីគ្រោះ.ថ្នា.ក់ចរាចរណ៍ ដែលមានស្ថានភាពធ្ង.ន់.ធ្ង.រ និងស្នើពលរដ្ឋចូលរួមគោរពច្បាប់!

 ២១-មករា-២០២៥ 
 ២ល្ងាច · ៦ ម៉ោងមុន
រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T