សៀមរាប ៖ រដ្ឋបាលខេត្តសៀមរាប បានឱ្យដឹងថា ក្នុងរយៈពេល ៣ថ្ងៃ ចាប់ពីថ្ងៃទី១៤ ដល់ថ្ងៃទី១៦ ខែមេសា ឆ្នាំ២០២៥ ភ្ញៀវទេសចរបរទេស ភ្ញៀវទេសចរជាតិ និងបងប្អូនប្រជាពលរដ្ឋ មានចំនួនប្រមាណ ២ ៧៥២ ៨១៨ នាក់ បានដើរលេងកម្សាន្តនៅខេត្តសៀមរាប ក្នុងព្រឹត្តិការណ៍អង្គរសង្ក្រាន្ត រយៈពេល ៣ថ្ងៃ។
ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស
ក្នុងនោះ រួមមាន ភ្ញៀវទេសចរបរទេសប្រមាណ ចំនួន ១២ ៨១៨ នាក់ និងភ្ញៀវទេសចរជាតិ និងបងប្អូនប្រជាពលរដ្ឋមានចំនួន ប្រមាណ ២ ៧៤០ ០០០នាក់។
រដ្ឋបាលខេត្ត សូមថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះអនុគណៈកម្មការនីមួយៗ នៃព្រឹត្តិការណ៍អង្គរសង្ក្រាន្ត ដែលបានរៀបចំ និងសម្របសម្រួលបានយ៉ាងល្អប្រសើរ និងសូមថ្លែងអំណរគុណចំពោះកងកម្លាំងប្រដាប់អាវុធទាំងអស់ដែលបានសម្រួលចរាចរណ៍ដែលមិនឱ្យមានការកកស្ទះយូរ និងបានការពារបាននូវសន្តិសុខ សណ្តាប់ធ្នាប់បានយ៉ាងល្អ។
លើសពីនេះ រដ្ឋបាលខេត្ត ក៏សូមថ្លែងដល់ការងារសម្អាតអនាម័យ បរិស្ថានដែលបានចំណាយពេលវេលា និងយកអស់កម្លាំងកាយចិត្តក្នុងការសម្អាតអនាម័យបរិស្ថាន និងបានដឹកយកកាកសំណល់ចេញទាន់ពេលវេលា ដែលធ្វើឱ្យអនាម័យបរិស្ថានក្នុងព្រឹត្តិកា រណ៍អង្គរសង្ក្រាន្តមានសភាពស្អាតល្អ៕
ប្រភព ៖ រដ្ឋបាលខេត្តសៀមរាប


