កម្ពុជា៖ អ្នកប្រដាល់ ថៃ កីឡាករ យូធិន ត្រូវបានគេសុំឱ្យគាត់មកជួបជាមួយនឹងកីឡាករកម្ពុជា បឺត សង្ឃឹម ម្តងទៀតដើម្បីសងសឹកគំនុំចាស់ តែចុងក្រោយគាត់បានឆ្លើយមកវិញថា ពេលនេះគាត់មិនទាន់អាចផ្តល់ចម្លើយបានទេ គ្រប់យ៉ាងគឺសុីសងលើគ្រូបង្វឹករបស់គាត់ជាអ្នកចាត់ចែង។
ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័សជឿជាក់ថាប្រិយមិត្តអ្នកតាមដានវិស័យកីឡាគុនខ្មែរច្បាស់ជាបានទស្សនាហើយអំពីការប្រកួតដណ្តើមខ្សែក្រវាត់ WBC រវាងបឺត សង្ឃឹម និងយូធិន នៅប្រទេសអូស្ត្រាលីកាលពីថ្ងៃសៅរិ៍ ទី ១៧ កន្លងទៅ ខណៈការប្រកួតនោះបានបញ្ចប់ទៅ ដោយធ្វើឱ្យអ្នកគាំទ្រកម្ពុជា និងសង្ឃឹមផ្ទាល់មិនអស់ចិត្តទាំងអស់គ្នា បន្ទាប់ពីលោក អាជ្ញាកណ្តាល និងគ្រូពេទ្របានបញ្ឈប់ សង្ឃឹម ត្រឹមទឹកទី ១ ដោយសារតែមានស្នាមបែកនៅលើចិញ្ចើម។
យ៉ាងណាក្តី ក្រោយការប្រកួតនោះបញ្ចប់ ថ្មីៗនេះអេដមីនផេក Kun Khmer Legend គឺបានសួរដោយផ្ទាល់ទៅកាន់ យូធិន តាមរយៈសារអេឡិចត្រូនិចថា "បឺត សង្ឃឹម ចង់ជួបអ្នកម្តងទៀត ដើម្បីសងសឹក! អ្នកគិតយ៉ាងម៉េចដែរ?" ហើយភ្លាមនោះ យូធិន បានឆ្លើយមកវិញថា "គាត់មិនអាចផ្តល់ចម្លើយបានទេ អ្វីៗសុីសងលើគ្រូបង្ហាត់របស់គេជាអ្នកចាត់ចែង"។