កម្ពុជា៖ កីឡាករគុនខ្មែររហ្ស័សនាមអ្នកលេងចិត្តសាស្រ្ត បឺត សង្ឃឹម បានបង្ហោះសារសំណូមពរឲ្យអ្នកគាំទ្រ ឈប់ឈ្លោះគ្នាជុំវិញលទ្ធផលបរាជ័យរបស់ខ្លួន ដោយសាររឿងវាបានកន្លងហួសទៅហើយ។
ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស![https://s9.kh1.co/__image/w=650,h=621,q=100/c4/c49ec4954fc2a71e396b866de54a0bab74d3e869.png](https://s9.kh1.co/__image/w=650,h=621,q=100/c4/c49ec4954fc2a71e396b866de54a0bab74d3e869.png)
ជាការពិតណាស់ បឺត សង្ឃឹម បានលើកឡើងបែបនេះ បន្ទាប់ពីបច្ចុប្បន្ននៅតែមានការវែកញែកបន្តទៀតអំពីលទ្ធផលដែលខ្លួនបានចាញ់ អ្នកប្រដាល់ថៃ យោធីន ដោយសារពេទ្យបឈ្ឈប់ទឹកទី១ រហូតដល់ថ្នាក់មានហ្វេនៗមួយចំនួនចូលទៅប្រើពាក្យសម្តីមិនល្អដល់ទំព័រ Facebook របស់ម្ចាស់កម្មវិធីប្រកួត ដែលមើលទៅមិនល្អសម្រាប់មុខមាត់ប្រទេសជាតិយើង។
![https://s9.kh1.co/__image/w=650,h=434,q=100/d9/d92265ea1ee806906a6e6bc676510c4012f37e77.jpg](https://s9.kh1.co/__image/w=650,h=434,q=100/d9/d92265ea1ee806906a6e6bc676510c4012f37e77.jpg)
ទាក់ទងនឹងរឿងខាងលើ បឺត សង្ឃឹម បាននិយាយថា៖
ខ្ញុំបាទសូមសំណូមពរដល់បងប្អូន សូមឈប់ឈ្លោះគ្នាដោយសាររឿងខ្ញុំទៀតទៅ រឿងវាបានហួសទៅហើយអោយវាហួសទៅចុះចាត់ទុកថាជាសុបិន្ដអាក្រក់ទៅចុះ អ្វីដែលសំខាន់នោះគឺ ( ខ្មែរស្រលាញ់ខ្មែរ ) យើងខំប្រឹងដើម្បីគុនខ្មែរទាំងអស់គ្នាបាទ៕
![https://s9.kh1.co/__image/w=650,h=434,q=100/ff/ffadb8ec70339dac89f9b06b23e62c4a1b7763cc.jpg](https://s9.kh1.co/__image/w=650,h=434,q=100/ff/ffadb8ec70339dac89f9b06b23e62c4a1b7763cc.jpg)