ករណីដុតសំរាមបង្កជាអគ្គីភ័យ បណ្តាលឲ្យ​ ខូចខាតផ្ទះឈើ​ស័ង្កសី​ចំនួន០២ខ្នង

//s9.kh1.co/d5/d51f93a33d1947562db8111a212593f4a2b18892.jpg
សង្គម

 ១៣-មីនា-២០២៤ ២ល្ងាច · មួយឆ្នាំមុន

ការដុតសំរាមបង្កជាអគ្គីភ័យ បណ្តាលឲ្យ​ ខូចខាតផ្ទះឈើ​ស័ង្កសី​ចំនួន០២ខ្នងអស់ទាំងស្រុង

រាជធានីភ្នំពេញ​៖ នៅវេលាម៉ោង​ ០១និង២០នាទីយប់ ថ្ងៃពុធ ៤រោច ខែផល្គុន ឆ្នាំថោះ បញ្ចស័ក ព.ស ២៥៦៧ ត្រូវនឹងថ្ងៃទី១៣ ខែមីនា ឆ្នាំ២០២៤ មានករណីអគ្គិភ័យមួយ​កន្លែងបានកើតឡើងនៅចំណុច ផ្លូវរថភ្លើង ភូមិទំនប់ សង្កាត់ភ្នំពេញថ្មី ខណ្ឌសែនសុខ រាជធានីភ្នំពេញ។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

១-​ ម្ចាស់ទីតាំងមានឈ្មោះ អ៊ុក ចាន់ថន ភេទ ប្រុស អាយុ ៥៤​ ឆ្នាំ ជនជាតិ ខ្មែរ មុខរបរ រត់ម៉ូតូកង់បី ។

២-​ ម្ចាស់ទីតាំងមានឈ្មោះ ជុំ ញៀនពិសិដ្ឋ ភេទ​ ប្រុស អាយុ​ ៤១​ ឆ្នាំ ជនជាតិខ្មែរ មុខរបរ​ រត់ម៉ូតូកង់បី។

+​ មូលហេតុ: បណ្តាល​មក​ពី​ការដុតសំរាមបង្កជាអគ្គីភ័យតែម្តង។

-​ ប្រភេទសំណង់: ឈេី​ស័ង្កសី​មានទំហំ ០៨ម៉ែត្រx១៥ម៉ែត្រ។

-​ ខូចខាតសម្ភារៈ ឆេះផ្ទះឈើ​ស័ង្កសី​ចំនួន០២ខ្នងអស់ទាំងស្រុង។

-​ ស្លាប់​មនុស្ស​ :​ គ្មាន ។

-​ របួស​មនុស្ស​: គ្មាន ។

+​ កងកម្លាំង​របស់​ការិយាល័យ​នគរបាល​បង្ការ​ពន្លត់​អគ្គិភ័យ​និង​សង្គ្រោះ​ បាន​ប្រេី​ប្រាស់​រថយន្តអគ្គិភ័យ​ចំនួន ១៥​ គ្រឿង ប្រេីប្រាស់ទឹកអស់ចំនួន ១៥​ រថយន្ត​ ស្មើរនឹង ៩០ម៉ែត្រគូប ។

-​ រថយន្តអគ្គិភ័យក្រុមហ៊ុនស្រាបៀរកម្ពុជាចំនួន​ ០១​ គ្រឿងប្រើប្រាស់ទឹកអស់ចំនួន ០១​ រថយន្ត​ ស្មើនឹង ០៦ម៉ែត្រគូប ។

-​ រថយន្ត​អគ្គិភ័យ​ក្រុមហ៊ុន​ OCIC ចំនួន​ ០៣​ គ្រឿង​ ប្រើប្រាសទឹកអស់​ ០៣​ រថយន្ត​ ស្មើនឹង​ ១៨​ម៉ែត្រគូប ។

​-​ ពន្លត់ចប់​ :​ នៅវេលាម៉ោង ០២នឹង៣០នាទីយប់ នាថ្ងៃខែ ឆ្នាំដដែល។

ប្រភព៖ នាយកដ្ឋាននគរបាលបង្ការពន្លត់អគ្គិភ័យនិងសង្គ្រោះ នៃអគ្គស្នងការដ្ឋាននគរបាលជាតិ

រូបភាព
រូបភាព
រូបភាព
រូបភាព
រូបភាព
រូបភាព
Roth Karona
R.N

អត្ថបទទាក់ទង

//s9.kh1.co/27/2745213559b2110e45c9e4166708a76763d42ce6.jpg

ប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានខេត្តក្រចេះ អំពាវនាវដល់ពលរដ្ឋចូលរួមអភិរក្សសត្វផ្សោត និងគាំទ្រទេសចរណ៍ធម្មជាតិនៅមូលដ្ឋានដើម្បីបង្កើនចំណូលដល់សហគមន៍

 ០៣-កុម្ភៈ-២០២៥ 
 ២ល្ងាច · មួយម៉ោងមុន
រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T