ថ្ងៃទី២ ខែកុម្ភៈ ឆ្នាំ២០២៥ ឯកឧត្ដម គង់ ពុទ្ធិការ អគ្គនាយកអាជ្ញាធរជាតិព្រះវិហារ អមដំណើរដោយ ឯកឧត្ដម អគ្គនាយករង ប្រធាននាយកដ្ឋាន អនុប្រធាននាយកដ្ឋាន និងមន្រ្ដីបច្ចេកទេសនៃរមណីយដ្ឋានប្រាសាទព្រះវិហារ បានអញ្ជើញចុះពិនិត្យទីតាំងស្ថានីយបុរាណវិទ្យាដែលបានរកឃើញថ្មីស្ថិតនៅក្នុងភូមិចំនួនពីរ គឺភូមិបង្គោលប្រាំបី និងភូមិស្ទឹងខៀវតេជោ ឃុំស្រអែម ស្រុកជាំក្សាន្ដ ខេត្ដព្រះវិហារ និងពិនិត្យវឌ្ឍនភាពការងារស្រាវជ្រាវបុរាណវិទ្យា និងអភិរក្សប្រាសាទអង្គ្រង ស្ថិតក្នុងតំបន់ការពារទី២ នៃរមណីយដ្ឋានប្រាសាទព្រះវិហារ។
ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័សក្រោយពីពិនិត្យ និងតាមដានវឌ្ឍនភាពការងាររួច ឯកឧត្ដម អគ្គនាយក បានផ្ដល់អនុសាសន៍អោយមន្រ្ដីបច្ចេកទេសបន្ដស្រាវជ្រាវរកស្ថានីយ៍បុរាណវិទ្យាបន្ថែមទៀតដែលស្ថិតនៅក្នុងតំបន់ការពាររបស់អាជ្ញាធរជាតិព្រះវិហារ និងយកចិត្ដទុកដាក់លើការងារស្រាវជ្រាវបុរាណវិទ្យា និងអភិរក្សប្រាសាទអង្គ្រង៕
ប្រភព៖ អាជ្ញាធរជាតិព្រះវិហារ