កម្សាន្ត៖ នារសៀលថ្ងៃទី ២៦ ខែមីនាកន្លងទៅ តារាសម្ដែងស្រី Ruby Lin បានបង្ហាញខ្លួនក្នុងព្រឹត្តិការណ៍មួយ នៅទីក្រុងតៃប៉ិ ក្នុងឋានៈជាភ្ញៀវពិសេស ខណៈបន្ទាប់ពីកម្មវិធី បានបញ្ចប់ តារាស្រីរូបនេះ បានផ្ដល់បទសម្ភាសន៍ឲ្យប្រព័ន្ធផ្សព្វផ្សាយ និងបានចែករំលែកអំពីបញ្ហាអប់រំ របស់កុមារ។
ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័សក្នុងនោះដែរ នៅពេលដែលប្រព័ន្ធផ្សព្វផ្សាយ បានលើកឡើងពីបញ្ហានៃការឱ្យកូនរៀនជំនាញ ឬទេពកោសល្យបន្ថែមជាច្រើននោះ តារាស្រី Ruby Lin បានឆ្លើយដោយត្រង់ថា នាងមិនដែលបង្ខំកូន ឱ្យធ្វើ ឬរៀនអ្វីដែល កូនមិនចូលចិត្តនោះទេ។
មិនត្រឹមតែប៉ុណ្ណោះ តារាស្រី Ruby Lin បានចាត់ទុកខ្លួនឯងថា ជាមនុស្សម្នាក់ ដែលបានបង្រៀនកូនតាមបែបសេរីភាព ដោយតែងតែទុកឲ្យកូនធ្វើការជ្រើសរើស ដោយខ្លួនឯងជាមុនសិន ជាជាងបង្កើតច្បាប់សម្រាប់ពួកគេ។ លើសពីនេះ នាងបានបន្ថែមថា ក្រៅពីការសិក្សាផ្នែកវប្បធម៌ កូនស្រីរបស់ខ្លួន ក៏ចូលរៀនថ្នាក់ជំនាញមួយចំនួន ផងដែរ ដូចជា៖ ព្យាណូ ហែលទឹក និងជំនាញមួយចំនួនទៀត។
យ៉ាងណាមិញ Ruby Lin ក៏បានបញ្ជាក់ដែរថា នាងមិនបង្ខំកូនស្រីឱ្យរៀនទេ ប៉ុន្តែកូនស្រីសម្រេចចិត្តដោយខ្លួនឯង ដោយបាននិយាយថា៖ «ខ្ញុំគ្រាន់តែចង់ឱ្យកូនស្រីរបស់ខ្ញុំ ស្វែងរកអ្វីដែលនាងចូលចិត្ត។ នាងនឹងធ្វើវាយ៉ាងសកម្ម ប្រសិនបើនាងមានចំណាប់អារម្មណ៍» ៕
ប្រភព៖ Kenh14
សូមទស្សនារូបភាពខាងក្រោម៖