ថៃ៖ អាចនិយាយបានថា ក្រោយពីត្រូវបានលើកលែង តារាចម្រៀងស្រី Bitoey បានបង្ហាញពីជីវិតដ៏ស្រស់បំព្រងសាជាថ្មី ដែលអាចត្រឡប់មកវិស័យសិល្បៈចម្រៀងវិញ ក៏ដូចជាបានចេញកម្សាន្តយ៉ាងរីករាយ ផងដែរ។
ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័សដោយឡែក ថ្មីៗនេះ តារាចម្រៀងស្រី Bitoey បានបង្ហាញពីសកម្មភាពថ្មីចុងក្រោយរបស់ខ្លួន ដែលបានទៅកម្សាន្ត ជាពិសេស បានបង្ហាញពីការលេងស្ទាយ៍ដ៏សិ.ច.ស៊ី ជាមួយនឹងការបង្ហោះរូបថតឈុតថ្មី បង្អួតរូបរាងដ៏ល្អឥតខ្ចោះពេលទៅវិស្សមកាលនៅឆ្នេរសមុទ្រ។
ជាមួយគ្នានេះដែរ ហ្វេនៗអ្នកគាំទ្រជាច្រើន ក៏បានចូលមកសរសើរពីសម្រស់របស់តារាស្រីរូបនេះ ព្រមទាំងរំភើបចិត្តជំនួស នៅពេលដែលបានឃើញ នាងបង្ហាញពីភាពរីករាយនៅក្នុងជីវិតម្ដងទៀត៕
ប្រភព៖ Kapook
សូមទស្សនារូបភាពខាងក្រោម៖