ថៃ៖ អាចនិយាយបានថា គឺបានធ្វើឱ្យមនុស្សជាច្រើនមានភាពភ្ញាក់ផ្អើល បន្ទាប់ពីតារាសម្ដែង លោក Nadech ប្រកាសពន្យារពេលរៀបការជាមួយនឹងគូស្នេហ៍ Yaya ដោយគ្មានកំណត់ ព្រោះមានភាពមមាញឹកនឹងការងារ ដែលធ្វើឲ្យហ្វេនៗជាច្រើន មានការព្រួយបារម្ភ ថាតើពួកគេទាំងពីរមានបញ្ហានឹងគ្នាដែរឬយ៉ាងណា។
ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័សកាលពីថ្មីៗនេះ តារាសម្ដែង លោក Nadech ក៏បានផ្តល់បទសម្ភាសន៍មួយ ព្រមទាំងបានបើកចំហអំពីបញ្ហានេះ និងបានលើកឡើងថា ពិធីមង្គលការត្រូវបានពន្យាពេលដោយគ្មានកំណត់ ព្រោះអ្នកទាំងពីរ មិនទាន់កំណត់កាលបរិច្ឆេទនៅឡើយទេ ប៉ុន្តែក៏បានធ្វើឲ្យមនុស្សជាច្រើន យល់ច្រឡំថា ពួកគេទាំងពីរ បានបែកគ្នាហើយ។
មិនត្រឹមតែប៉ុណ្ណោះ លោក Nadech ក៏បានបន្ថែមថា៖
យ៉ាងណាមិញ កាលពីមុនមក តារាស្រី Yaya ដែលជាគូស្នេហ៍ក៏បានបញ្ជាក់ម្ដងរួចមកហើយថា ពួកគេទាំងពីរគឺមិនមានបញ្ហាអ្វីទេ គ្រាន់តែមិនទាន់បានកំណត់កាលបរិច្ឆេទសម្រាប់កម្មវិធីមួយនេះ តែប៉ុណ្ណោះ៕
ប្រភព៖ Kapook
សូមទស្សនារូបភាពខាងក្រោម៖