បរទេស៖ លោកអ្នកដឹងទេថា នៅក្នុងពិភពបាល់ទាត់គឺមានតែអតីតកីឡាករជើងចាស់លោក Clarence Seedorf ម្នាក់ប៉ុណ្ណោះ ដែលធ្លាប់ឈ្នះពាន Champions League ជាមួយក្លិបដល់ទៅ ៣ ក្លិបផ្សេងគ្នា។
ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័សជាការពិតណាស់ បើយើងនិយាយពីកីឡាករបច្ចុប្បន្ន នរណាៗក៏នឹកឃើញមុនគេដែរ ដល់ Lionel Messi និង Cristiano Ronaldo ចំពោះកីឡាករដែលធ្លាប់ឈ្នះពាន UCL នេះ ហើយក្រៅពីនេះគឺមានកីឡាករជាច្រើនទៀតដូចជា Karim Benzema, Luka Modrić, Toni Kroos, Andrés Iniesta ជាដើម។
ប៉ុន្តែទោះបីជាយ៉ាងណាក៏ដោយ ក្នុងចំណោមកីឡាករទាំងអស់ខាងលើ គឺមិនដែលមានកីឡាករណាម្នាក់ ដែលធ្លាប់ឈ្នះពាន UCL នេះ ជាមួយក្លិបដែលពួកគេលេងលើសពី ២ ក្លិបនោះទេ ហើយផ្ទុយមកវិញ គឺមានតែអតីតកីឡាករជម្រើសជាតិ ហូឡង់ Clarence Seedorf ម្នាក់ប៉ុណ្ណោះ ដែលធ្លាប់ឈ្នះពានរង្វាន់កំពូលរបស់ អឺរ៉ុប ជាមួយក្លិប ដល់ទៅ ៣ ក្លិបផ្សេងគ្នា។
គួរបញ្ជាក់ថា លោក Clarence Seedorf ដែលបច្ចុប្បន្នមានវ័យ ៤៨ ឆ្នាំ លោកធ្លាប់ឈ្នះពាន UCL បាន ៥ ដងនៅក្នុងអាជីព ក្នុងនោះលោកធ្លាប់ឈ្នះ ១ ដងជាមួយ Ajax, ២ ដងជាមួយ Real Madrid និង ២ ដងទៀតជាមួយ AC Milan៕
ដកស្រង់ និងកែសម្រួលអត្ថបទដោយ៖ Keylatop