តៃវ៉ាន់ រងការវាយប្រហារ ដោយការរញ្ជួយដីខ្លាំង ខណៈជប៉ុន និងហ្វីលីពីន ចេញការព្រមាន អំពីរលកយក្សស៊ូណាមិ

//s9.kh1.co/e6/e6e6ba6c741096aedf3b62bbe4aabd1339144eb1.png
សង្គម

 ០៣-មេសា-២០២៤ ១០ព្រឹក · ៩ ខែមុន

តៃវ៉ាន់វាយប្រហារដោយការរញ្ជួយដីខ្លាំង ខណៈជប៉ុន និងហ្វីលីពីន ចេញការព្រមានអំពីរលកយក្សស៊ូណាមិ

តៃប៉ិ៖ គ្រោះរញ្ជួយដីកម្រិត ៧.៥ រ៉ិចទ័រ បានវាយប្រហារភាគខាងកើតរបស់កោះតៃវ៉ាន់ កាលពីថ្ងៃពុធ (៣ មេសា) ដែលជាអ្វីដែលត្រូវបានគេពិពណ៌នា ថាជាកម្រិតខ្លាំងបំផុតក្នុងរយៈពេល២៥ឆ្នាំចុងក្រោយ ក្នុងប្រទេសតៃវ៉ាន់។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

លោក Wu Chien-fu នាយកមជ្ឈមណ្ឌលរញ្ជួយដីនៃទីក្រុងតៃប៉ិ បានប្រាប់អ្នកយកព័ត៌មានថា វាជាការរញ្ជួយដីកម្រិតខ្លាំងមួយ បើប្រៀបធៀប ការរញ្ជួយដីនៅខែកញ្ញាឆ្នាំ ១៩៩៩ ដែលមានកម្រិត ៧.៦ រិចទ័រដែលបានសម្លាប់មនុស្ស ២,៤០០​នាក់ ។

ការរញ្ជួយដីដែលបានវាយប្រហារភ្លាមៗនៅម៉ោង ៧: ៥៨ នាទីព្រឹក ព្រឹក(ម៉ោងក្នុងស្រុក)មួយនេះ មានជម្រៅ​​ដល់ទៅ ១៥.៥គីឡួម៉ែត្រ​​ឯណោះ ដែលវាក៏បានធ្វើឱ្យមានការព្រមាន អំពីរលកយក្សស៊ូណាមិនៅក្នុងប្រទេសជប៉ុន និងហ្វីលីពីនផងដែរ។

ទីភ្នាក់ងារឧតុនិយមជប៉ុន (JMA) បាននិយាយថា រលកធំៗបានបក់ទៅលើកោះ Okinawa ផងដែរ។ ត្រឹមតែប៉ុណ្ណោះ ហ្វីលីពីនបានព្រមានអំពី រលកយក្សស៊ូណាមិផងដែរ និងបានអំពាវនាវឱ្យមានការជម្លៀសចេញពីតំបន់ឆ្នេរ។

ប្រភព៖ channelnewsasia

រូបភាព
រូបភាព
Roth Karona
R.N

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T