រាប់ថយក្រោយស្វាគមន៍ឆ្នាំថ្មី២០២៥ នៅណាហ្គាវើលដ៍

//s9.kh1.co/05/050588005859751bd32051cee7c75d4bc95f9600.jpg
សង្គម

 ២៦-ធ្នូ-២០២៤ ១០ព្រឹក · ២០ ម៉ោងមុន

ចូលរួមអបអរឆ្នាំថ្មី២០២៥ នៅក្នុងការប្រគំតន្ត្រីឆ្លងឆ្នាំដ៏អស្ចារ្យរបស់ណាហ្គាវើលដ៍! សូមអញ្ជើញបងប្អូនទាំងអស់ចូលរួមឱ្យបានគ្រប់ៗគ្នានៅថ្ងៃទី៣១ ខែធ្នូ និងរាប់ថយក្រោយស្វាគមន៍ឆ្នាំសកលនៅក្នុងព្រឹត្តិការណ៍តន្ត្រីឆ្លងឆ្នាំដ៏ធំដែលមានតែម្តងក្នុងមួយឆ្នាំក្នុងរាជធានីភ្នំពេញ។

រាជធានីភ្នំពេញ ថ្ងៃទី២៦ ខែធ្នូ ឆ្នាំ២០២៤ ៖  ចូលរួមអបអរឆ្នាំថ្មី២០២៥ នៅក្នុងការប្រគំតន្ត្រីឆ្លងឆ្នាំដ៏អស្ចារ្យរបស់ណាហ្គាវើលដ៍! សូមអញ្ជើញបងប្អូនទាំងអស់ចូលរួមឱ្យបានគ្រប់ៗគ្នានៅថ្ងៃទី៣១ ខែធ្នូ និងរាប់ថយក្រោយស្វាគមន៍ឆ្នាំសកលនៅក្នុងព្រឹត្តិការណ៍តន្ត្រីឆ្លងឆ្នាំដ៏ធំដែលមានតែម្តងក្នុងមួយឆ្នាំក្នុងរាជធានីភ្នំពេញ។ ក្រៅពីការប្រគំតន្ត្រី ក៏មានរាត្រីកម្សាន្តនៅតាមក្លឹប ប្រូម៉ូសិនម្ហូប ភេសជ្ជៈ ការបាញ់កាំជ្រួច និងការផ្តល់ជូនជាច្រើនទៀតផងដែរ។ ជួបគ្នានៅសួនច្បារសម្តេចតេជោ ហ៊ុន សែន នៅមុខណាហ្គាវើលដ៍! ទស្សនាដោយសេរី!

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស
តន្ត្រីឆ្លងឆ្នាំណាហ្គាវើលដ៍ នឹងមានការចូលរួមសម្តែងដោយកំពូលតារាចម្រៀងប្រចាំព្រះរាជាណាចក្រកម្ពុជា ការចាក់ភ្លេងផ្ទាល់ដោយឌីជេ ការសម្តែងក្បាច់រាំ និងការផ្តល់រង្វាន់ដ៏អស្ចារ្យសម្រាប់ទស្សនិកជន
តន្ត្រីឆ្លងឆ្នាំណាហ្គាវើលដ៍ នឹងមានការចូលរួមសម្តែងដោយកំពូលតារាចម្រៀងប្រចាំព្រះរាជាណាចក្រកម្ពុជា ការចាក់ភ្លេងផ្ទាល់ដោយឌីជេ ការសម្តែងក្បាច់រាំ និងការផ្តល់រង្វាន់ដ៏អស្ចារ្យសម្រាប់ទស្សនិកជន

តន្ត្រីឆ្លងឆ្នាំដ៏អស្ចារ្យនៅសួនច្បារសម្តេចតេជោ ហ៊ុន សែន ក្នុងឆ្នាំនេះ នឹងផ្តល់ជូននូវបទពិសោធន៍ដ៏រំភើបសម្រាប់គ្រប់គ្នាដែលនឹងចាប់ផ្តើមពីម៉ោង ៨ យប់ដោយមានការចូលរួមសម្តែងដោយកំពូលតារាចម្រៀងល្បីៗប្រចាំព្រះរាជាណាចក្រកម្ពុជាជាច្រើនដួងដូចជា កញ្ញា ពេជ្រ សោភា ក្រុមក្មេងខ្មែរ រួមទាំងតារាយូធូប លោកព្រីន និងលោកវីនទ្រែប អមដោយពិធីករ-ពិធីការិនី លោក យូហាន និងកញ្ញា វីវៀន ហើយក៏មានការចាក់ភ្លេង ការសម្តែងក្បាច់រាំ និងការលេងហ្គេមដែលទស្សនិកជនអាចឈ្នះរង្វាន់ដ៏អស្ចារ្យជាច្រើនផងដែរ។ នៅពេលពាក់កណ្តាលអធ្រាត្រមកដល់ នឹងមានការបាញ់កាំជ្រួចដ៏អស្ចារ្យទៅក្នុងអាកាសដែលពុកម៉ែបងប្អូនទាំងអស់អាចស្វាគមន៍ឆ្នាំថ្មី២០២៥ ប្រកបដោយភាពសប្បាយរីករាយបំផុត។

មុនពេលទស្សនាតន្ត្រីឆ្លងឆ្នាំ សូមអញ្ជើញទៅរីករាយ និងពិសាអាហារឈុត និងប៊ុហ្វេសុភមង្គលនៅតាមភោជនីយដ្ឋានប្រណីតរបស់ណាហ្គាវើលដ៍
មុនពេលទស្សនាតន្ត្រីឆ្លងឆ្នាំ សូមអញ្ជើញទៅរីករាយ និងពិសាអាហារឈុត និងប៊ុហ្វេសុភមង្គលនៅតាមភោជនីយដ្ឋានប្រណីតរបស់ណាហ្គាវើលដ៍

មុនពេលទស្សនាតន្ត្រីឆ្លងឆ្នាំ បងប្អូនទាំងអស់អាចអញ្ជើញទៅពិសាម្ហូបសុភមង្គលនៅតាមភោជនីយដ្ឋានរបស់ណាហ្គាវើលដ៍ដូចជា ភោជនីយដ្ឋាន The Pangea និងភោជនីយដ្ឋាន 2Pangea តម្លៃចាប់ពី ១៥២.០០០៛ សម្រាប់ម្នាក់ ឬម្ហូបឈុតបែបប្រណីតនៅភោជនីយដ្ឋានបារាំង Le Gourmet និងភោជនីយដ្ឋានអ៊ីតាលី Bistro Romano តម្លៃចាប់ពី ១៨០.០០០៛ សម្រាប់ម្នាក់។ សម្រាប់អ្នកដែលចង់ទទួលទានម្ហូបរសជាតិដើមបែបចិន និងជប៉ុន សូមអញ្ជើញទៅភោជនីយដ្ឋាន Fortune Palace The Teppanyaki និង Hall of Golden Chimes តម្លៃចាប់ពី ២៧២.០០០៛​ សម្រាប់ម្នាក់។ លើសពីនេះ ពុកម៉ែបងប្អូនអាចអញ្ជើញទៅពិសាប៊ុហ្វេឌីមសាំពិសេសនៅថ្ងៃចូលឆ្នាំថ្មីពីម៉ោង ១០:៣០ ព្រឹកដល់ ២:៣០ រសៀល តម្លៃ ២៦០.០០០៛ សម្រាប់ម្នាក់។ ទំនាក់ទំនងកក់ទុកមុនតាមរយៈលេខទូរសព្ទ +៨៥៥ ២៣២៦ ៣០៣១ ឬអ៊ីម៉ែល [email protected]

អបអរឆ្នាំថ្មី និងរីករាយជាមួយការស្នាក់នៅក្នុងបន្ទប់សណ្ឋាគារណាហ្គាវើលដ៍ តម្លៃចាប់ពី ៣០០.០០០៛ ក្នុងមួយយប់ និងទស្សនាកាំជ្រួចឆ្លងឆ្នាំដ៏ស្រស់ស្អាតជាមួយមនុស្សស្រឡាញ់
អបអរឆ្នាំថ្មី និងរីករាយជាមួយការស្នាក់នៅក្នុងបន្ទប់សណ្ឋាគារណាហ្គាវើលដ៍ តម្លៃចាប់ពី ៣០០.០០០៛ ក្នុងមួយយប់ និងទស្សនាកាំជ្រួចឆ្លងឆ្នាំដ៏ស្រស់ស្អាតជាមួយមនុស្សស្រឡាញ់

សម្រាប់អ្នកដែលចង់អបអរឆ្នាំថ្មីនៅក្នុងអគារ សូមអញ្ជើញទៅក្លឹបដាលីន ដាលីន ដែលមានរាត្រីកម្សាន្តអបអរឆ្នាំថ្មីជាមួយការប្រគំតន្ត្រីផ្ទាល់ ការចាក់ភ្លេង mix ប្រូម៉ូសិនភេសជ្ជៈ និងការចាប់រង្វាន់ដែល បងប្អូនទាំងអស់អាចឈ្នះរង្វាន់ដ៏ច្រើន។ ជម្រើសមួយទៀត សូមអញ្ជើញទៅបានីយដ្ឋាន និងអាងហែលទឹក Amret Palace ដែលអាចមើលឃើញទេសភាពដ៏ស្រស់ត្រកាលនៃទីក្រុង និងបរិយាកាសដ៏មនោរម្យ។ តម្លៃចូលរួម គឺ ៨០.០០០៛ សម្រាប់ភ្ញៀវម្នាក់។

រីករាយជាមួយកញ្ចប់សេវាកម្មស្ប៉ាប្រកបដោយសេចក្តីសុខ និងបង្កើនថាមពលឡើងវិញដែលមានការម៉ាស្សា ២ ម៉ោង ការម៉ាស្សាដៃ ៤ ដោយប្រើប្រេង និងខាត់ស្បែក
រីករាយជាមួយកញ្ចប់សេវាកម្មស្ប៉ាប្រកបដោយសេចក្តីសុខ និងបង្កើនថាមពលឡើងវិញដែលមានការម៉ាស្សា ២ ម៉ោង ការម៉ាស្សាដៃ ៤ ដោយប្រើប្រេង និងខាត់ស្បែក

សម្រាប់ការស្នាក់នៅសណ្ឋាគារណាហ្គាវើលដ៍ ពុកម៉ែបងប្អូនអាចជ្រើសរើសកញ្ចប់បន្ទប់ដែលមានតម្លៃចាប់ពី ៣០០.០០០៛ ក្នុងមួយយប់ដែលអាចមើលឃើញកាំជ្រួចឆ្លងឆ្នាំដ៏ស្រស់ស្អាតពីក្នុងបន្ទប់ដ៏មានផាសុកភាព។ ដើម្បីកក់បន្ទប់សណ្ឋាគារ សូមទាក់ទងទៅកាន់លេខទូរសព្ទ +៨៥៥ ២៣២២ ៨៨២២ ឬ +៨៥៥ ២៣២៦ ៣០៣០ ឬអ៊ីម៉ែល [email protected] ។ អំឡុងពេលស្នាក់នៅ បងប្អូនទាំងអស់អាចរីករាយជាមួយកញ្ចប់សេវាកម្មស្ប៉ាដ៏មានសេចក្តីសុខ តម្លៃ ៣៩២.០០០៛ ដែលមានការម៉ាស្សា ខាត់ស្បែកជាមួយប្រេងដោយប្រើដៃ ៤ ​រយៈពេល ២ ម៉ោងរួមជាមួយសេវាកម្មលាបពណ៌សក់ តម្លៃចាប់ពី ៨០.០០០៛ រហូតដល់ ១៦០.០០០៛ សម្រាប់ម្នាក់ និងបន្ថែមជូនសេវាកម្មអប់សក់ដោយឥតគិតថ្លៃ។

សូមបងប្អូនទាំងអស់ចូលរួមស្វាគមន៍ឆ្នាំថ្មីជាមួយក្រុមគ្រួសារ និងមិត្តសម្លាញ់ប្រកបដោយសុភមង្គល និងភាពសប្បាយរីករាយនៅណាហ្គាវើលដ៍។ សូមចូលទៅកាន់គេហទំព័រ www.nagaworld.com ឬទំព័រហ្វេសប៊ុក និងអ៊ីនស្តាក្រាមរបស់ណាហ្គាវើលដ៍សម្រាប់ព័ត៌មានបន្ថែម។

*****

អំពីណាហ្គាវើលដ៍

ជាមួយការពង្រីកបន្ថែមថ្មីចុងក្រោយ ណាហ្គាវើលដ៍ មានបន្ទប់ប្រភេទ Suite និង Deluxe ១.៦៥៨ បន្ទប់ ភោជនីយដ្ឋាន បានីយដ្ឋាន និងក្លឹបកម្សាន្តជាង ២០ កន្លែង មណ្ឌលស្ប៉ាប្រណីត ២ សាលមហោស្រព NABA ដែលមាន ២.០០០ កៅអីនៅណាហ្គាវើលដ៍ទី២  ផ្សារទំនិញរួចពន្ធប្រតិបត្តិការដោយក្រុមហ៊ុន China Duty Free Group ដែលជាផ្សារទំនើបក្រោមដីទីមួយក្នុងប្រទេសកម្ពុជាដែលមានលក់ទំនិញម៉ាកអន្តរជាតិល្បីៗ សេវាកម្សាន្តដ៏សម្បូរបែបព្រមទាំងសាលសម្រាប់រៀបចំការប្រជុំ និងកម្មវិធីឈានមុខគេ។

សម្រាប់សំណួរអំពីការផ្សព្វផ្សាយ ឬរូបភាព សូមទាក់ទងទៅកាន់ ៖ [email protected]

Ny Sreykhuoch
S.K

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T