បរទេស៖ ខ្សែប្រយុទ្ធ Neymar Jr. របស់ក្រុម Al-Hilal បានចុចឈ្មោះខ្សែប្រយុទ្ធឆ្នើម ៥ នាក់ ថាជាកីឡាករដែលមានបច្ចេកទេសញាក់បាល់ខ្ពស់ជាងខ្លួន ក្នុងនោះក៏មានអតីតមិត្តរួមក្រុមរបស់គាត់ Lionel Messi ផងដែរ។
ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័សជាការពិតណាស់ បើនិយាយពីការញាក់បាល់នៅលើទីលាន នរណាៗក៏ទទួលស្គាល់ដែរ ថា Neymar គឺជាកីឡាករដែលមានសមត្ថភាពម្នាក់ក្នុងការគ្រប់គ្រងបាល់ ក៏ដូចជាការញាក់បាល់ជាដើម។ ប៉ុន្តែទោះបីជាយ៉ាងណាក៏ដោយ Neymar បានសម្លឹងឃើញកីឡាករ ៥ នាក់ផ្សេងទៀត ថាជាកីឡាករដែលមានបច្ចេកទេសញាក់បាល់ល្អជាងខ្លួន។
ត្រឡប់ទៅកាន់ឆ្នាំ ២០២១ នៅក្នុងកិច្ចសម្ភាសន៍មួយជាមួយ Oh My Goal ខ្សែប្រយុទ្ធរបស់ ប្រេស៊ីល ត្រូវបានគេស្នើសុំឱ្យជ្រើសរើសកីឡាករ ដែលគាត់គិតថាមានក្បាច់ញាក់ល្អជាងគេខ្លួន? ភ្លាមនោះ Neymar បានឆ្លើយតបមកវិញថា៖
ខ្ញុំមិនដឹងថាតើខ្ញុំអាចឆ្លើយបានឬអត់នោះទេ ដោយសារអ្នកដែលមានសមត្ថភាពបែបនេះនៅក្នុងពិភពលោកយើងនេះ ខ្ញុំបានចាត់ទុកខ្លួនឯង ថាជាកីឡាករម្នាក់ដែលមានបច្ចេកទេសខ្ពស់បំផុតនៅក្នុងពិភពបាល់ទាត់នាពេលបច្ចុប្បន្ននេះទៅហើយ។
ទោះបីជាយ៉ាងណាក៏ដោយ Neymar នៅតែបង្ហើបពីឈ្មោះកីឡាករដែលគាត់គិតថាមានបច្ចេកទេសញាក់បាល់ខ្ពស់ជាងខ្លួន ក្នុងនោះមានដូចជា៖ Lionel Messi, Eden Hazard, Kevin De Bruyne, Marco Verratti និង Thiago Alcantara៕
ប្រភព៖ Sportbible