Sakura ក្រុម LE SSERAFIM តបទៅអ្នករិះ»-គន់វិញបែបនេះ ក្រោយគេថានាងច្រៀងមិនកើតនៅ Coachella 2024

//s9.kh1.co/59/598143d0e7b0a5d2004ecfb2db363a39204a5208.jpg
តារា & កម្សាន្ដ

 ១៧-មេសា-២០២៤ ៩ព្រឹក · ១៣ ថ្ងៃមុន

ក្រុមចម្រៀងនារី LE SSERAFIM របស់ផលិតកម្ម HYBE បានបង្ហាញខ្លួនអង្រួនឆាកតន្ត្រី"Coachella" ឆ្នាំ២០២៤។

អាមេរិក៖ នាថ្ងៃទី១៣ខែមេសាកន្លងទៅនេះ ក្រុមចម្រៀងនារី LE SSERAFIM របស់ផលិតកម្ម HYBE បានបង្ហាញខ្លួនអង្រួនឆាកតន្ត្រី ក្នុងព្រឹត្តិការណ៍ការប្រគុំតន្ត្រីដ៏ធំនៅឯទីក្រុង Indio រដ្ឋកាលីហ្វ័រញ៉ា ឈ្មោះថា "Coachella" ឆ្នាំ២០២៤។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស
 LE SSERAFIM
 LE SSERAFIM

ក្នុងនោះដែរ ក៏មានការចូលរួមសម្ដែងនិងច្រៀងពីតារាចម្រៀងទាំងនៅអាមេរិក និងនៅកូរ៉េ ដូចជា Ice Spice, Doja Cat, Lana del Rey និង Justin Bieber ជាដើម ហើយ LE SSERAFIM និង ATEEZ ក៏ជាក្រុមចម្រៀង KPOP ដែលសម្ដែងនៅទីនោះផងដែរ។

 LE SSERAFIM
 LE SSERAFIM

LE SSEARFIM បានសម្ដែងបទ ANTIFRAGILE , FEARLESS, The Great Mind , 1-800-hot-n-fun, UNFORGIVEN, Eve, Psyche & the Bluebeard's Wife , PERFECT NIGHT, Smart,Easy និង Fire in my belly ផងដែរ។

 LE SSERAFIM
 LE SSERAFIM

យ៉ាងណាមិញការសម្ដែងរបស់ ពួកគេបានទទួលមតិរិះគន់យ៉ាងច្រើនដោយសារតែ សំឡេងច្រៀងអំឡុងពេលផ្សាយផ្ទាល់ ដែលគ្មានជំនួញពីឧបករណ៍ជាពិសេសគឺ Sakura ដែលអ្នកទស្សនាសឹងតែមិនឮនាងច្រៀង។

Sakura 
Sakura 

ឆ្លើយតបទៅនឹងការរិះគន់នេះ Sakura បានបង្ហោះសាមួយនៅ Weverse កាលពីថ្ងៃទី១៥ខែមេសាថា៖

ពួកយើងទើបតែបានចេញច្រៀងកាលពីពីរឆ្នាំមុន និងបានធ្វើការប្រគុំតន្ត្រីទេសចរណ៍តែម្ដងទេ និងបានមកឈរយ៉ាងមានមោទកភាពនៅឆាករបស់ Coachella និងបានធ្វើឲ្យខ្លួនឯងរីករាយ ព្រមទាំងប្រឹងប្រែងអស់ពីកម្លាំងកាយចិត្តហើយសម្រាប់ការសម្ដែងមួយនេះ។ នេះជាថ្ងៃមួយដែលបានបញ្ជាក់អត្ថន័យដល់ LE SSERAFIM និងខ្ញុំផ្ទាល់។ FEARNOTs អ្នកនឹងប្រឈមជាមួយនឹងការប្រកួតប្រជែងនិងភាពអយុត្តធម៌ក្នុងជីវិត ប៉ុន្តែមានតែអ្នកខ្លួនឯងទេដឹងថាអ្នកបានចួបអ្វី។ខ្ញុំពិតជាបានខិតខំសម្ដែងលើឆាកនេះណាស់ មានទាំងចួបការលំបាកផង និងសប្បាយផង។ នៅថ្ងៃសម្ដែង ខ្ញុំជឿជាក់ថាខ្ញុំបានបង្ហាញអ្វីគ្រប់យ៉ាងហើយ។ ក្នុងភ្នែកអ្នកខ្លះ ពួកគេមុខជាគិតថាខ្ញុំពិតជាក្មេងខ្ចីណាស់ ប៉ុន្តែគ្មានអ្នកណាម្នាក់ល្អគ្រប់ដប់ទេ ហើយក្នុងចំណោមឆាកសម្ដែងទាំងអស់ នេះគឺជាឆាកដែលពួកយើងខំប្រឹងនិងបង្ហាញយ៉ាងល្អបំផុត។ ដូច្នេះខ្ញុំពិតជាចង់ក្លាយជាក្រុមមួយដែលកាន់តែល្អ និងចង់ខំប្រឹងប្រែងឲ្យកាន់តែខ្លាំងជាងនេះ។

Sakura
Sakura 
Sakura 

ប្រភពkoreaboo

Sok Navin
N.V

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T