កម្សាន្ត៖ តារាសម្ដែងកូរ៉េ Son Ye Jin បានទៅតៃវ៉ាន់ ដើម្បីចូលរួមព្រឹត្តិការណ៍មួយរបស់ម៉ាកយីហោ ដែលនាងជាតំណាង កាលពីរសៀលថ្ងៃទី ១៦ ខែមេសាកន្លងទៅនេះ ដែលបានទាក់ទាញការចាប់អារម្មណ៍យ៉ាងខ្លាំង។
ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័សក្នុងនោះដែរ នៅលើទំព័រផ្ទាល់ខ្លួន តារាសម្តែងស្រី Son Ye Jin បានបង្ហោះរូបថត ដែលថតនៅសណ្ឋាគារមួយ ហើយបានសរសេរថា «មកដល់តៃវ៉ាន់ហើយ!! ព្រឹត្តិការណ៍នឹងចាប់ផ្តើមឆាប់ៗនេះ។ អរគុណសម្រាប់ការស្វាគមន៍ខ្ញុំ»។
អ្វីដែលគួរឲ្យចាប់អារម្មណ៍ជាងនេះ កាលពីមុននោះ ពេលមកដល់អាកាសយានដ្ឋាន Son Ye Jin ត្រូវបានមនុស្សជាច្រើនទទួលស្វាគមន៍ ហើយនាងក៏បានគ្រវីដៃលា ពោរពេញដោយស្នាមញញឹម ជាពិសេស ការបង្ហាញខ្លួនលើកនេះ តារាស្រីរូបនេះ ត្រូវបានគេសរសើរ និងចាប់អារម្មណ៍ចំពោះការតុបតែងខ្លួន ជាមួយនឹងម៉ូដដ៏សាមញ្ញ និងមានភាពទាន់សម័យ ដែលធ្វើឲ្យនាងកាន់តែលេចធ្លោ ផងដែរ៕
ប្រភព៖ Ngoisao.net
សូមទស្សនារូបភាពខាងក្រោម៖