កូរ៉េខាងត្បូង៖ ដូចដែលប្រិយមិត្តជ្រាបហើយថា Jennie គឺជាតារាចម្រៀងដ៏មានប្រជាប្រិយភាពនិងល្បីល្បាញមួយរូប ក្នុងក្រុមចម្រៀងនារី BLACKPINK ដែលនាងមិនត្រឹមតែពូកែខាងរាំច្រៀង និងសម្ដែងនៅលើឆាកតន្ត្រីទេ តែក៏ចំណាប់ខាងស្លៀកពាក់និងតុបតែងខ្លួនជាមួយនឹងស្ទាយ៍ថ្មីៗផងដែរ។
ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័សជាក់ស្ដែង នាពេលថ្មីៗនេះ Jennie បានលេចមុខនៅលើគម្របទស្សនាវដ្ដី Vogue របស់កូរ៉េចេញនៅខែឧសភាខាងមុខ ដោយបានបង្ហាញរូបថតជាច្រើន ដែលក្នុងនោះនាងបានតុបតែងមុខពណ៌ផ្កាឈូកៗជាមួយនឹងកែវភ្នែកពណ៌ទឹកសមុទ្រមើលទៅស្អាតប្លែក។
ចំណែកសក់វិញ Jennie ធ្វើបែបស្ទាយ៍សក់សើម ជ្រងទៅខាងក្រោយ ជាមួយនឹងការតុបតែងខ្លួនជាមួយសម្លៀកបំពាក់ជាច្រើនឈុត ដែលយកផ្ទាំងរូបភាពបែបទឹករលក និងទឹកជាធំ មើលទៅពិតជាត្រជាក់ភ្នែក បូកផ្សំនឹងសម្រស់របស់នាងទៀតគឺរឹតតែធ្វើឲ្យរូបភាពទាំងនេះចេញមកល្អឥតខ្ចោះ៕
ប្រភព៖ designscene