ប៉ះសម្តីគ្នាហើយ! Araujo តបទៅវិញយ៉ាងចាក់ដោតបែបនេះ ក្រោយ Gundogan បន្ទោសខ្លួនរឿងទទួលបានកាតក្រហម

//s9.kh1.co/0c/0c28fbbfd08bb0339527df761c7c984bcc9c6f28.jpg
កីទ្បា

 ១៩-មេសា-២០២៤ ១០ព្រឹក · ១៤ ថ្ងៃមុន

Araujo តបទៅវិញយ៉ាងចាក់ដោតបែបនេះ ក្រោយ Gundogan បន្ទោសខ្លួនរឿងទទួលបានកាតក្រហម

អេស្ប៉ាញ៖ ខ្សែការពារក្លិប Barcelona កីឡាករ Ronald Araujo ហាក់កំពុងតែប៉ះពាក្យសម្តីគ្នាជាមួយនឹង មិត្តរួមក្រុម Ilkay Gundogan ជុំវិញវិវាទរឿងទទួលបានកាតក្រហមក្នុងការប្រកួតទល់នឹង Paris Saint Germain នាពេលថ្មីៗនេះ។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស
https://s9.kh1.co/__image/w=650,h=366,q=100/74/746336cec4c1c6106b918d3cf24ac14a3a76103f.png

ជាការពិតណាស់ កាលពីយប់ថ្ងៃទី ១៦ កន្លងទៅ Barcelona បានធ្លាក់ចេញពីពានរង្វាន់ Champions League ហើយ ក្រោយចាញ់ Paris Saint Germain ក្នុងលទ្ធផល ៤ទល់នឹង១ និង សរុបទាំងពីរជើង ៦ទល់នឹង៤ ខណៈ ក្នុងការប្រកួតនោះវាពិតជាសោកស្តាយសម្រាប់ក្រុមអ្នកមានបុណ្យដែល Araujo ត្រូវបានលោកអាជ្ញាកណ្តាលផ្តល់កាតក្រហមតាំងពីនាទីទី ២៩ ធ្វើឲ្យលទ្ធផលក្រឡាប់ចាក់តែម្តង។

https://s9.kh1.co/__image/w=650,h=434,q=100/3e/3e77db03d49bea161286661135357679e641ae6a.png

យ៉ាងណាមិញ លើសពីនេះ ក្រោយចប់ការប្រកួត Gundogan ក៏បានផ្តល់បទសម្ភាសថ្លែងពីអារម្មណ៍មិនសប្បាយចិត្តចំពោះការសម្រេចចិត្តរបស់ Araujo ដែលទៅបង្កកំហុសដល់កីឡាករ Bradley Barcola រហូតទទួលបានកាតក្រហម ដោយរូបគេបានសង្កត់ធ្ងន់ៗថា បើខ្លួនស្ថិតក្នុងស្ថានភាពនោះ ខ្លួនសុខចិត្តឲ្យរបូតគ្រាប់បាល់ ជាជាងសល់គ្នាត្រឹម ១០នាក់ ជាមួយនឹងពេលវេលាសេសសល់ជាច្រើន។

ក្រោយឮការលើកឡើងរបស់ Gundogan ខាងលើ ធ្វើឲ្យ Araujo ទ្រាំមិនបានឡើយ រូបគេក៏បានឆ្លើយតបទៅវិញយ៉ាងដូច្នេះថា៖

បើខ្ញុំជាគាត់ខ្ញុំសុខចិត្តបិទមាត់ហើយទុកអ្វីដែលខ្ញុំគិតក្នុងចិត្តមិននិយាយវាមកក្រៅដូចគាត់ឡើយ ខ្ញុំមានលេខកូដផ្ទាល់ខ្លួននិងតម្លៃរបស់ខ្ញុំដែលអ្នកគួរតែគោរព៕

កីឡាករ Ronald Araujo
https://s9.kh1.co/__image/w=615,h=409,q=100/09/09cfd3ef38bfd71b7a0069acec02ec19b8fdf7a3.png

ប្រភពFabrizio Romano

Ker Rithy Reach
T.R

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T