ជួបរបស់ពិតចឹងហើយ! De Bruyne បានសាងកំណត់ត្រាដ៏អាក្រក់មិនធ្លាប់មានមួយ នៅក្នុងជំនួបទល់នឹង R.Madrid

//s9.kh1.co/1b/1b2ba2a62944948d385fdc40cec19ed0021d27df.jpg
កីទ្បា

 ១៩-មេសា-២០២៤ ១០ព្រឹក · ១៤ ថ្ងៃមុន

De Bruyne បានសាងកំណត់ត្រាដ៏អាក្រក់មិនធ្លាប់មានមួយ នៅក្នុងជំនួបទល់នឹង R.Madrid

បរទេស៖ ខ្សែបម្រើ Kevin de Bruyne បានសាងកំណត់ត្រាដ៏អាក្រក់មិនធ្លាប់មានមួយនៅក្នុងការប្រកួត Champions League នៅរដូវកាលនេះ បន្ទាប់ពី Manchester City ប្រកួតចាញ់ក្រុមអធិរាជស Real Madrid នៅទឹកដី Etihad Stadium ដែលជាទឹកដីខ្លួនឯង។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស
Kevin de Bruyne
Kevin de Bruyne

ជាការពិតណាស់ នៅក្នុងការប្រកួតជើងទី ២ វគ្គ ៨ ក្រុមចុងក្រោយនៃពាន UCL កាលពីថ្ងៃទី ១៨ ខែ មេសា ម្សិលមិញនេះ ក្រុមម្ចាស់ផ្ទះ Man City បានបរាជ័យក្រោមថ្វីជើងក្រុម Real Madrid នៅវគ្គបាល់កាត់សេចក្តី ១១ ម៉ែត្រក្នុងលទ្ធផល ៤-៣ បន្ទាប់ពីបញ្ចប់ការប្រកួត ១២០ នាទីពួកគេស្មើគ្នា ១-១។

យ៉ាងណាមិញ នៅក្នុងការប្រកួតខាងលើ De Bruyne ក៏រកបានគ្រាប់បាល់មួយគ្រាប់ឱ្យ Man City ផងដែរ ប៉ុន្តែទោះបីជាយ៉ាងណាក៏ដោយ តាមរយៈគ្រាប់បាល់មួយគ្រាប់នេះ គឺមិនទាន់ល្អគ្រប់គ្រាន់នោះទេសម្រាប់ខ្សែបម្រើ ប៊ែលហ្ស៊ិក។

តួយ៉ាងនៅក្នុងការប្រកួតនោះ De Bruyne បានសាងកំណត់ត្រាដ៏អាក្រក់មិនធ្លាប់មានមួយសម្រាប់ការប្រកួតនៅ UCL ក្នុងរដូវកាលនេះ ដោយរូបគេបានធ្វើឱ្យខូចបាល់រហូតដល់ទៅ ៣៧ ដងឯណោះចំពោះការលេង ១១២ នាទី មុនពេលលោក Pep Guardiola ផ្លាស់ប្តូរចេញ៕

Kevin de Bruyne
Kevin de Bruyne

ប្រភពSportbible

Sem Kosal
K.S

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T