ចូលវ័យ ១៨ឆ្នាំ កូនស្រី Tom Cruise កាន់តែបង្ហាញសម្រស់ស្រស់ស្អាត បែបនេះ

//s9.kh1.co/9b/9bb0a3211d7347aa9b89ee35dcd1839da13e6c89.jpg
តារា & កម្សាន្ដ

 ២០-មេសា-២០២៤ ៩ព្រឹក · ១៣ ថ្ងៃមុន

Suri Cruise ដែលត្រូវបានគេស្គាល់ថា ជាកូនស្រីតារាសម្ដែង Tom Cruise បានបង្ហាញពីសម្រស់ស្រស់ស្អាត ក្នុងវ័យ ១៨ឆ្នាំ។

បរទេស៖ កាន់តែធ្វើឲ្យហ្វេនៗចាប់អារម្មណ៍ខ្លាំង ក្រោយពីបានឃើញ Suri Cruise ដែលជា​កូន​ស្រី​របស់ តារាសម្ដែង លោក Tom Cruise និង Katie Holmes បាន​បង្ហាញខ្លួនពាក់​ផ្កា​លើ​សក់​ និងបានទិញ​ផ្កា​សម្រាប់​ថ្ងៃ​ខួប​កំណើត​អាយុ ១៨ ឆ្នាំ​របស់​នាង​​ នៅ​ថ្ងៃ​ទី ១៨ ខែ​មេសា កន្លងទៅនេះ។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស
Tom Cruise
Tom Cruise

ក្នុងនោះដែរ Suri Cruise ត្រូវ​បាន​គេ​ឃើញ​ ទៅ​ហាង​ផ្កា​មួយ​កន្លែង នៅ​ជិត​ផ្ទះ​របស់​នាង​ ក្នុង​ទីក្រុង New York ក្នុង​ថ្ងៃ​ខួប​កំណើត​របស់​នាង ព្រមទាំងបានជ្រើសរើសផ្កាពណ៌ស សម្រាប់ខួបកំណើតពិសេសរបស់នាង ទៀតផង។

Suri Cruise
Suri Cruise

ក្នុង​ថ្ងៃ​ខួប​កំណើត​អាយុ ១៨ ឆ្នាំ​ Suri បាន​ស្លៀក​សម្លៀក​បំពាក់បែបសាមញ្ញ ជាមួយ​នឹង​ម៉ូតសក់​ដែល​ចង​យ៉ាង​ស្អាត​នៅ​ខាង​ក្រោយ ខណៈមិនបានតុបតែងខ្លួនច្រើនទេ ប៉ុន្តែនាងនៅតែបញ្ចេញភាពស្រស់ស្អាតបាន ផងដែរ។ 

មិនត្រឹមតែប៉ុណ្ណោះ យោងតាម PageSix ក៏បានបង្ហាញថា Suri បានប្រារព្ធខួបកំណើតគម្រប់ ១៨ ឆ្នាំរបស់ខ្លួន ជាមួយម្តាយរបស់នាងគឺតារាសម្តែង Katie Holmes ៕

ប្រភព៖ Ngoisao.net

សូមទស្សនារូបភាពខាងក្រោម៖ 

Tom Cruise
Tom Cruise
Tom Cruise
Tom Cruise
Suri Cruise
Suri Cruise
Suri Cruise
Suri Cruise
Suri Cruise
Suri Cruise
Suri Cruise
Suri Cruise
Suri Cruise
Suri Cruise
Suri Cruise
Suri Cruise
Suri Cruise
Suri Cruise
Ny Sreykhuoch
S.K

អត្ថបទទាក់ទង

//s9.kh1.co/0c/0cf969fd81164e62640a86f5a53b8be5526f834b.png

គោរពជូនពរ និងអបអរសាទរ លោកជំទាវអ្នកឧកញ៉ា ម៉ៅ ចំណាន ក្នុងឱកាសដែល លោកជំទាវអ្នកឧកញ៉ា ត្រូវបានជាប់ឆ្នោតជ្រើសតាំង ជាប្រធានសមាគមសិល្បករខ្មែរអាណត្តិទី៦

 ០៣-ឧសភា-២០២៤ 
 ១២ល្ងាច · ៧ ម៉ោងមុន
រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T