កម្សាន្ត៖ ថ្មីៗនេះ តារាសម្ដែងស្រី Shu Qi បានទាញយកចំណាប់អារម្មណ៍ពីអ្នកគាំទ្រ បន្ទាប់ពី បានបញ្ចេញរូបថតក្នុងថ្ងៃខួបអាពាហ៍ពិពាហ៍របស់នាង ដោយបាននិយាយថា នាងសប្បាយចិត្តនឹងការរៀបការជាមួយនឹង លោក Stephen Fung។
ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័សក្នុងនោះដែរ នៅលើទំព័រផ្ទាល់ខ្លួនរបស់ Shu Qi បានបង្ហោះរូបថតមួយឈុត សម្រាប់កម្មវិធីខួបអាពាហ៍ពិពាហ៍ដែលបានប្រព្រឹត្តទៅ កាលពីថ្ងៃទី ១៦ ខែមេសាកន្លងទៅនេះ ដោយរូបនាងបានបង្ហាញពីក្តីស្រលាញ់ដ៏ផ្អែមល្ហែមរបស់ខ្លួនចំពោះស្វាមី ព្រមទាំងបានថ្លែងអំណរគុណដល់ស្វាមី ចំពោះភាពជាដៃគូរាប់ឆ្នាំ ដែលមានការគិតគូរល្អិតល្អន់ និងការអត់ធ្មត់។
គួររំឮកផងដែរថា តារាសម្ដែង Shu Qi និងស្វាមី លោក Stephen Fung បានទាក់ទងគ្នាជាច្រើនឆ្នាំ ហើយជាមិត្តជិតស្និទ្ធនឹងគ្នា មុនពេលសម្រេចចិត្តរៀបការ ខណៈរូបនាង ត្រូវបានស្វាមីរបស់នាង ស្នើសុំរៀបការនៅទីក្រុង Prague ក្នុងឆ្នាំ ២០១៦ ៕
ប្រភព៖ Kapook
សូមទស្សនារូបភាពខាងក្រោម៖