កម្សាន្ត៖ កាលពីថ្មីៗនេះ ផ្ទុះការចាប់អារម្មណ៍ទៅលើតារាសម្ដែងប្រុស Song Joong Ki ពាក់ព័ន្ធទៅនឹងកិច្ចសម្ភាសន៍របស់លោក។ នៅក្នុងអំឡុងពេលសម្ភាសន៍ តារាប្រុសរូបនេះ បានពិភាក្សាអំពីគម្រោងថ្មីៗរបស់ខ្លួន និងខ្សែភាពយន្ដថ្មី ដែលមានចំណងជើងថា 'My Name is Loh Kiwan'។
ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័សអ្វីដែលធ្វើឲ្យអ្នកលេងបណ្ដាញសង្គមចាប់អារម្មណ៍ទៅលើការសម្ភាសន៍មួយនេះ គឺត្រង់ចំណុច ដែល Song Joong Ki និយាយថា ក្រៅពីរឿងភាគរបស់ KBS 'Descendants of the Sun' ដែលសម្ដែងជាមួយអតីតភរិយា Song Hye Kyo គ្មានរឿងភាគណាមួយដែលលោកដាក់ចិត្តដាក់កាយខ្លាំងនោះទេ ភាគច្រើននៃរឿងទាំងនោះជាខ្សែភាពយន្តពិសេសជាងបែបមួយរឿងចប់។
ក្រៅពីនោះ តួឯកប្រុសរូបនេះ បានបន្ដទៀតថា លោកខំព្យាយាមបង្ហាញនូវអ្វីដែលថ្មីៗ មិនផ្ដោតលើការសម្ដែងតួអង្គដូចគ្នាដ៏ដែលៗនោះទេ ហើយលោកថែមទាំងបាននិយាយប្រៀបធៀបទៀតថា លោកមិនចង់ឲ្យភ្ញៀវកម្មង់តែមុខម្ហូបដ៏ដែលៗក្នុងមីនុយរបស់លោកនោះទេ លោកនឹងបញ្ចេញមីនុយថ្មីៗ រស់ជាតិថ្មីៗជានិច្ច៕
ប្រភព៖ SBS Stars