លាហើយ! កីឡាករឆ្នើម Real Madrid រូបនេះប្រកាសចង់ចាកចេញពីក្លិបក្រោយចប់រដូវកាលនេះ

//s9.kh1.co/65/65776596d9b8d292169881fdcc26a02e06632b08.jpg
កីទ្បា

 ២០-មេសា-២០២៤ ១០ព្រឹក · ១៣ ថ្ងៃមុន

កីឡាករឆ្នើម Real Madrid ប្រកាសចង់ចាកចេញពីក្លិបក្រោយចប់រដូវកាលនេះ

អេស្ប៉ាញ៖ ខ្សែការពារក្លិប Real Madrid កីឡាករ Nacho Fernandez ត្រូវបានគេរាយការណ៍ថា បានប្រាប់ទៅកាន់ថ្នាក់លើ ថា រូបគេមានបំណងចង់ចាកចេញពីក្លិបក្រោយចប់រដូវកាលនេះ។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស
https://s9.kh1.co/__image/w=650,h=434,q=100/27/274d067067c29c26289dd4effa6e4cd4e09c12ea.png

ជាការពិតណាស់ Nacho បានចាប់ផ្តើមអាជីពបាល់ទាត់របស់ខ្លួនតាំងពីអាយុ ១១ឆ្នាំ ជាថ្នាលរបស់ Real Madrid ពីចន្លោះឆ្នាំ ២០០១-២០០៩ និង បានតម្លើងមកកាន់ក្រុមឈុតធំនៅក្នុងឆ្នាំ ២០១១ គិតមកទល់ពេលនេះមានរយៈពេល ២៣ឆ្នាំទៅហើយ និង មានសមិទ្ធផលជួយក្រុមឈ្នះពានរង្វាន់ជាច្រើន ខណៈ បច្ចុប្បន្នបើយើងនិយាយពីកុងត្រារបស់កីឡាករសញ្ជាតិអេស្ប៉ាញខាងលើវិញ គឺ នៅសេសសល់ត្រឹមបំណាច់រដូវកាលនេះប៉ុណ្ណោះ។

https://s9.kh1.co/__image/w=650,h=434,q=100/5a/5a519c28a5b02c62c47517bec1dfa15a22bdc413.png

ក្នុងនោះបើយើងទៅតាមការចុះផ្សាយរបស់លោក Fabrizio Romano បានលើកឡើងថា Nacho បានប្រាប់ទៅកាន់ថ្នាក់លើរួចរាល់ថា អំពីគម្រោងក្នុងការចាកចេញពីក្លិបនាខែមិថុនានេះ ខណៈ បច្ចុប្បន្នមាន Inter Milan ដែលចង់បានរូបគេមករួមក្រុម។

https://s9.kh1.co/__image/w=650,h=434,q=100/d3/d33297a620c84c2a56e920e786f783119aeeac6a.png

ប្រភពFabrizio Romano

Ker Rithy Reach
T.R

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T